Tuesday, January 20, 2026
Homeកីឡាអន្ដរជាតិកូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតា ដាក់សំណើដេញ ថ្លៃទិញក្លឹបMan Utd លើកទីបី

កូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតា ដាក់សំណើដេញ ថ្លៃទិញក្លឹបMan Utd លើកទីបី

លោក Sheikh Jassim Bin Hamad Al Thani ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតា គ្រោងនឹងដាក់សំ ណើដេញថ្លៃលើកទីបីដែលមានទឹកប្រាក់តិចជាង ៦,២៨ពាន់លានដុល្លារ សម្រាប់ក្លឹបបាល់ទាត់អង់គ្លេស Manchester United នៅថ្ងៃផុតកំណត់ថ្ងៃសុក្រ។

របាយការណ៍បានបន្ថែមថា ធនាគារិកកាតាមានបំណងទិញ ១០០%នៃក្លឹបហើយការដេញថ្លៃរបស់ គាត់គឺតិច ជាងតម្លៃស្នើសុំ៧ពាន់លានដុល្លារដែលកំណត់ដោយម្ចាស់បច្ចុប្បន្នរបស់គ្រួគ្រួសារលោកGlazer ។ក្លឹបបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេពេលទាក់ទងដោយអ្នកសារព័ត៌មានរ៉យទ័រ។ផ្នែកតូចមួយនៃភាគហ៊ុនរបស់ក្លឹបត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនញូវយ៉ក។ តម្លៃទីផ្សាររបស់ក្រុមហ៊ុនគឺ ប្រហែល ៣,៤ពាន់លានដុល្លារគិតត្រឹមថ្ងៃបិទកាលពីថ្ងៃព្រហស្បតិ៍។

កាលពីខែមីនា សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា Sheikh Jassim បានដាក់ពាក្យដេញថ្លៃជាលើកទីពីរដើម្បី ទិញក្លឹប។ ស្ថាបនិកនៃអ្នកផលិតសារធាតុគីមី INEOS លោក Jim Ratcliffe ក៏បានដាក់ដេញថ្លៃសម្រាប់ក្លឹបនេះ ផងដែរកាលពីខែកុម្ភៈ៕

RELATED ARTICLES