ភ្នំពេញ៖ស្រោមអនាម័យប្រមាណ១០ម៉ឺនស្រោមនឹងត្រៀមចែកជូនដល់ប្រជាពលរដ្ឋនិងកីឡាករអុំទូកដែលចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែដោយឥតគិតថ្លៃដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺអេដស៍ តាមរយៈអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សហការជាមួយអង្គការជាដៃគូនានា។

លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ (NAA) បានមានប្រសាសន៍ បានថ្លែងក្នុងសន្និសីទសារព័តមានស្តីពីការរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍កាលពីរសៀលថ្ងៃទី២៤វិច្ឆិកា ពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០២៣ នេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សហការជាមួយអង្គការជាដៃគូនានានឹងរៀបចំការប្រគុំតន្ត្រីមួយដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយជំងឺអេដស៍នៅរម្យណីយដ្ឋានវត្តភ្នំរយៈពេល៣ថ្ងៃដោយមានការចូលរួមពីតារាចំរៀងល្បីៗនិងមានក្រុមការងារចុះចែកស្រោមអនាម័យដល់ប្រជាពលរដ្ឋនិងកីឡាករអុំទូកប្រមាណ១០ម៉ឺនស្រោមព្រមទាំងមានការធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃផងដែរ។លោកបានបន្តថាយុទ្ធនាការនេះធ្វើឡើងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីវិធីសាស្ត្រការងារនិងរបៀបការចម្លងជំងឺអេដស៍ដើម្បីឱ្យពួកគាត់ចេះការពារខ្លួនកុំឱ្យឆ្លងជំងឺនេះព្រោះថាជំងឺនេះនៅមិនទាន់ទៅណាទេគឺនៅក្បែរយើងទាំងអស់គ្នាប្រសិនបើយើងធ្វែសប្រហែស។

លោកបន្ថែមថា”បើសិនជាអត់ទ្រាំមិនបានទេអីចឹងវិធីធំបំផុតគឺប្រើស្រោមអនាម័យឱ្យបានត្រឹមត្រូវព្រោះជាយ័នការអាចការពារការឆ្លងជំងឺអេដស៍។នៅក្នុងឱកាសបុណ្យអុំទូកសូមប្រជាពលរដ្ឋ ចូលរួមឱ្យបានច្រើនកុះករដោយក្តីរីករាយនិងសូមការពារខ្លួនការពារកុំឱ្យឆ្លងជំងឺអេដស៍ត្រឡប់ទៅផ្ទះវិញពិសេសបងប្អូនកីឡាករយើងព្រោះថាអេដស៍នៅមិនទាន់ទៅណានៅឡើយទេនៅចាំយើងប្រសិនបើចង់ជួបគាត់នឹងជួបប៉ុន្តែបើសិនមិនចង់ជួបគាត់អាចការពារខ្លួនបានគឺត្រូវតែស្មោះស័គ្រមួយទល់មួយស្នេហាប្តីមួយប្រពន្ធមួយប្រពន្ធចាំនៅផ្ទះត្រឡប់ទៅវិញដោយឥតមានប៉ះពាល់អីខាងក្រៅនោះរួចខ្លួនហើយ”។

លោកបានបន្ថែមថាក្រៅពីស្រោមអនាម័យបងប្អូនក៏អាចប្រើសេវាប្រឹមសម្រាប់លេបការពារការឆ្លងជំងឺអេដស៍មុនពេលរួមភេទ។

នាយកប្រតិបត្តិអង្គការខាន់ណាលោកសុខ ជួបសំរើន បានមានប្រសាសន៍ថា”សេវាប្រឹមមាននៅ៣៩ទៅតាំងនៅរាជធានីខេត្តចំនួន១៤ក្នុងនោះនៅរាជធានីភ្នំពេញមាន១២ទីតាំង។ចំណែកកន្លែងព្យាបាលវិញមាន៧២ទីតាំងនៅទូទាំងប្រទេស។សូមចងចាំថាអេសដ៍អត់ទាន់ចប់នៅឡើយទេដូចនេះនៅពេលសង្ស័យផ្ទុកមេរោគអេដស៍ប្រញាប់ទៅធ្វើតេស្តឈាមមានធ្វើដោយខ្លួនឯងឬទៅធ្វើតេស្តនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក”។

លោកបានបន្តថាអង្គការខាន់ណាក៏មានការចែកស្រោមអនាម័យប្រមាណ៦ម៉ឺនស្រោមផងដែរ។
តំណាងអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)លោក ស្រី វេជ្ជបណ្ឌិតនូវណ្ណារី បានមានប្រសាសន៍ថានៅក្នុងឱកាសបុណ្យអុំទូកនេះដែរអង្គការAHFបានចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចែកអនាម័យប្រមាណ៤ម៉ឺនស្រោម មានក្រុមការងារធ្វើតេស្តឈាមរកមេរោគអេដស៍ដោយឥតគិតថ្លៃនិងមានក្រុមការងារចល័តចុះផ្សព្វផ្សាយពីជំងឺអេដស៍ដល់ប្រជាពលរដ្ឋនិងកីឡាករអុំទូកផងដែរ។លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងដែរថាទន្ទឹមនឹងនេះAHF នឹងមានការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទេរ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង៧ព្រឹក ដល់ម៉ោង១០ព្រឹក នៅសួនកម្សាន្ដយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោកក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ព្រោះថាជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ ហើយនឹងធ្វើការរំលឹកផ្តល់កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ “។

ឯកឧត្តមទេសរដ្ឋមន្រ្ដីអៀង មូលី ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងជំងឺអេដស៍កម្ពុជា បានមានប្រសាសន៍ថាអេដស៍មិនទាន់ចប់ទេ ហើយបងប្អូនសង្ស័យផ្ទុកមេរោគនេះត្រូវទៅធ្វើតេស្ដ ឆាប់ធ្វើការព្យាបាល ព្យាបាលកាន់តែលឿន ព្យាបាលជាប់លាប់ មេរោគក្នុងខ្លួនកាន់តែតិច។អេដស៍នេះទៅរកគ្រូទាយក៍មើលមិនដឹងដែរ គឺមានតែធ្វើតេស្ដមួយគត់ទើបអាចដឹងថាលទ្ធផល ។លោកបន្ថែមថាទិសដៅកម្ពុជាគឺធ្វើយ៉ាងណាឲ្យអេដស៍ឆ្លង១ថ្ងៃតែត្រឹមម្នាក់ ខណៈដែលបច្ចុប្បន្នចំនួនអ្នកឆ្លងអេដស៍នៅកម្ពុជាមានចម្លោះពី៣ទៅ៤នាក់ ។ឯកឧត្តមបានដាស់តឿនពលរដ្ឋទាំងអស់ថាសូមអញ្ជើញមកកម្សាន្ដសប្បាយពិធីបុណ្យអុំទូកឆ្នាំនេះឲ្យបានច្រើនកុះក តែកុំនាំអេដស៍ទៅផ្ទះវិញ ៕


