Friday, June 27, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ជួយ១ សិស្សនិទ្ទេស A ក្រីក្រ ចេញមកព្រាត

សម្តេចហ៊ុន សែន ជួយ១ សិស្សនិទ្ទេស A ក្រីក្រ ចេញមកព្រាត

ភ្នំពេញ ៖ បន្ទាប់ពីសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជួយ ឧបត្ថម្ភដល់ការបន្តកាសិក្សានៅមហាវិទ្យាល័យ របស់យុវសិ្សឈ្មោះ អន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ដែលប្រឡងបាក់ឌុប ឆ្នាំ២០២៣ ជាប់និទ្ទេស A មានឪពុកម្តាយពិការ ជីវភាពក្រីក្រ រស់នៅក្នុងភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត នោះមក ស្រាប់តែលេចចេញសិស្សនិទ្ទេស A ក្រីក្រ ជាច្រើនទៀត ដែលចង់ទទួលបានការឧបត្ថម្ភ សម្រាប់បន្តការសិក្សាដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងថា យុវសិស្សឈ្មោះ អន ផានិត ភេទប្រុស អាយុ១៨ឆ្នាំ ប្រឡង បាក់ឌុប ជាប់និទ្ទេស A មានឪពុកម្តាយពិការ ជីវភាពក្រីក្រ រស់នៅក្នុងភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ពុំមានលទ្ធភាពបន្តការសិក្សាថ្នាក់ឧត្តម សម្ដេចហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារក្រីក្រនេះ រួមមាន ៖ ជួយឲ្យបាន ចូល រៀនផ្នែកវិស្វករ នៅមហាវិទ្យាល័យដែលជាជំនាញក្នុងក្ដីស្រមៃ រួមជាមួយការផ្ដល់ជូនមធ្យោបាយធ្វើដំណើរ និងប្រាក់ឧបត្ថម្ភប្រចាំខែ ១លានរៀល ក្នុងការរៀនសូត្រ។ ទទួលបានការស្នាក់នៅបញ្ជាការដ្ឋានអង្គរក្ស តាមរយៈនាយឧត្តមសេនីយ៍  ហ៊ីង ប៊ុនហៀង។ សម្ដេចទាំងទ្វេ បានបញ្ជូនទីប្រឹក្សាផ្ទាល់ លោកសេង ទៀង និងលោក ខេង សាមេធ ចុះផ្ទាល់ ជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ ព្រមទាំងជួយចេញលុយ សងបំណុលដែលក្រុមគ្រួសារជំពាក់គេកន្លងមកឲ្យអស់។

បន្ទាប់ពីសម្តេចហ៊ុន សែន ប្រកាសជួយឧបត្ថម្ភដល់យុវសិស្សក្រីក្រខាងលើ ស្រាប់តែមានការ បញ្ចេញ នូវយុវសិស្សជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែជាសិស្សប្រឡងបាក់ឌុប ជាប់និទ្ទេស A ស្ថិតក្នុងគ្រួសារ ក្រីក្រលំបាកដូចគ្នាដែរ ក្នុងនោះ រួមមាន ៖

១-ឈ្មោះ ម៉ៅ កើន ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យប្រឡងបាក់ ឌុបឆ្នាំ២០២៣ ជាប់និទ្ទេស A គ្រួសារក្រីក្រ។

២-ឈ្មោះ យ៉ែម នេត ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សប្រឡងបាក់ឌុបឆ្នាំ២០២៣ ជាប់និទ្ទេស A មកពីវិទ្យា ល័យមាសសុភា បានៀវ កំពុងតែមានជីវភាពខ្វះខាត ចង់បន្តការសិក្សាទៅមុខទៀត។ សព្វថ្ងៃរស់នៅភូមិក្រាំងអំពៅ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត មានឪពុកឈ្មោះនាក់ វង់ ម្ដាយ ឈ្មោះយន់ យន ។

៣-ឈ្មោះ សាំ ស្រីថន ភេទស្រី អាយុ១៨ឆ្នាំ ជាវិទ្យាល័យប្រមូលព្រហ្ម ស្រុកព្រះស្តេច ខេត្តព្រៃវែង ជាសិស្សប្រឡងបាក់ឌុបឆ្នាំ២០២៣ ជាប់និទ្ទេស A ក្នុងគ្រួសារក្រីក្រដែរ។

៤-ឈ្មោះ សេត ឆេងឡាយ ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សប្រឡងបាក់ឌុប ឆ្នាំ២០២៣ ជាប់និទ្ទេស A  មកពីវិទ្យាល័យ ហ៊ុន សែន ព្រៃទទឺង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាកូនកសិករមានជីវភាពខ្វះខាត។

៥-ឈ្មោះ ម៉ម សុខលីម អាយុ១៨ឆ្នាំ ជាសិស្សប្រឡងបាក់ឌុប ឆ្នាំ២០២៣ ជាប់និទ្ទេស A រស់នៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងគ្រួសារក្រីក្រ ម្តាយជាស្រ្តីមេម៉ាយ។

សិស្សនិទ្ទេស A  ក្រីក្រ ខាងលើ សុទ្ធតែចង់បន្តកាសិក្សាថ្នាក់ឧត្តមសិក្សា តែគ្មានលទ្ធភាព និងអំពាវនាវរក ជំនួយឧបត្ថម្ភ ក្រែងមានសំណាងដូចយុវសិស្ស អន ផានិត ដែលទទួលបានការជួយឧបត្ថម្ភសម្រាប់បន្ត ការសិក្សា ពីសម្តេចហ៊ុន សែន ៕ ខៀវទុំ

RELATED ARTICLES