Thursday, June 26, 2025
Homeព័ត៌មានជាតិត្រីឆ្តោ២ស្រះ ងាប់ខ្ទេច ៣៥តោន

ត្រីឆ្តោ២ស្រះ ងាប់ខ្ទេច ៣៥តោន

ខេត្តកណ្តាល ៖ ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោ មួយកន្លែង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល បានបង្ហាញពី អារម្មណ៍សោកស្តាយ ខណៈដែលត្រីឆ្តោធំៗរបស់ខ្លួន ដែលខំចិញ្ចឹម ២ស្រះ មានទម្ងន់ប្រមាណ ជាង៣៥តោន បានងាប់អណ្តែតពេញទឹក ដោយមិនទាន់ដឹងមូលហេតុច្បាស់។

តាមរយៈវីដេអូដែលបង្ហោះក្នុងបណញតាញសង្គម បានបង្ហាញត្រីឆ្តោងាប់ ជាច្រើនគំនរ ដោយមានអ្នកអង្គុយ ធ្វើត្រីផង និងមានអ្នកនៅចាំស្រង់ត្រីចេញពីស្រះ ដែលត្រីទាំងនោះងាប់ផ្ងារពោះ អណ្តែតពេញផ្ទៃទឹក ។ ចំណែកម្ចាស់ត្រីឆ្តោងាប់ បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការខាតបង់ដ៏ធំនេះ។

តាមប្រភពពីអ្នកជំនាញ បានឱ្យដឹងថា ករណីត្រីឆ្តោងាប់នេះ អាចបណ្តាលមកពីខូចទឹក ដោយសារទឹកស្អុយ និងបណ្តាលឱ្យទឹកមានជាតិពុល ទើបធ្វើឱ្យត្រីងាប់ ជាបន្តបន្ទាប់ដូច្នេះ។ អ្នកជំនាញ បានណែនាំឱ្យប្រើថ្នាំ ផងដែរ ប្រសិនបើមានលទ្ធភាព ព្រោះថ្នាំមានតម្លៃថ្លៃ ណាមួយត្រីដែលលក់ចេញ មានតម្លៃទាប ដូច្នេះវាហាក់ ដូចជាមិនសមាមាត្រគ្នា។

លោកប៉ុន ផានិត ជាអ្នកជំនាញដែលបានចុះទៅកន្លែងកើតហេតុផ្ទាល់ បានបញ្ជាក់ថា ករណីត្រីងាប់ ស្ថិតក្នុង ភូមិសាស្ត្រស្រុកស្អាង (ស្អាងព្រែកតូច) ខេត្តកណ្តាល នេះ ម្ចាស់ដែលចិញ្ចឹមត្រីឆ្តោ ពិតជាមានការសោក ស្តាយខ្លាំងណាស់ ស្ទើរតែរកអ្វីមកនិយាយមិនចេញ។ ហើយ ចំពោះត្រីដែលងាប់ គឺមានរហូតដល់ទៅ ២ស្រះ និងមានប្រមាណ ៣៥តោន ដោយក្នុងត្រីមួយក្បាល មានទម្ងន់ចន្លោះចាប់ពី ១គីឡូ រហូតដល់ ២គីឡូក្រាម។

លោកប៉ុន ផានិត ដែលជាអ្នកជំនាញ បានណែនាំថា ប្រសិនបើបងប្អូនចង់ចិញ្ចឹមត្រី គួរណាស់ឧស្សាហ៍ ពិនិត្យមើលទឹក ក្នុងករណីទឹកមានជាតិពុល ស្អុយ ឬខូច ត្រូវដូរទឹកជាចាំបាច់ ពុំនោះទេ អាចនឹងជួបហា និភ័យដូចករណីខាងលើ៕

RELATED ARTICLES