Thursday, June 26, 2025
Homeព័ត៌មានជាតិលោកនេត្រ ភក្ត្រា ស្នើអាជ្ញាធរចូលរួមអភិរក្ស សត្វ ផ្សោត សត្វត្មាត និងជីវចម្រុះដងទន្លេមេគង្គ

លោកនេត្រ ភក្ត្រា ស្នើអាជ្ញាធរចូលរួមអភិរក្ស សត្វ ផ្សោត សត្វត្មាត និងជីវចម្រុះដងទន្លេមេគង្គ

ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តក្រចេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវចម្រុះ តាមដងទន្លេមេគង្គ និងធនធានធម្មជាតិជាច្រើនទៀត ក្នុងខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការចូលរួមការពារអភិរក្សបែបនេះ ដើម្បីជាប្រភពចំណូល បង្កើតការងារធ្វើ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈទេសចរណ៍មកលេងកម្សាន្តជាច្រើន ក្នុងមួយឆ្នាំៗ ដែលជាភាពរស់ រវើកនៃសេដ្ឋកិច្ចក្នុងខេត្តក្រចេះ។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាសាល មហោស្រពខេត្តក្រចេះ។

លោកនេត្រ ភក្ត្រា ក៏បានប្រាប់ឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវខិតខំសហការសម្របសម្រួល និងគាំទ្រដល់ ការរៀបចំរមណីយដ្ឋាន ទីតាំងទេសចរណ៍ និងរៀបចំក្រុង ស្រុក ឱ្យមានសោភណភាព មានភាពទាក់ទាញ បរិស្ថានអនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទង ល្អរួសរាយរាក់ទាក់ បង្កើតផលិតផល ទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន។ ជាពិសេសជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋាន ចូលរួមឱ្យបានសកម្ម លើការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេស ឱ្យមកកម្សាន្ត កាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ៕

RELATED ARTICLES