ទៀតព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយលោកឌុច គន្ធា អភិបាលរងខេត្ត តំណាងលោកសួន សុម៉ា លីន អភិបាលខេត្ត បានទទួលរថយន្តក្រុង ចំនួន១៥គ្រឿង បន្ថែមទៀត ដែលជាអំណោយរបស់ ក្រុមហ៊ុនប៊ូ យ៉ុង គ្រុប សម្រាប់ជើងទី៣ ដំណាក់កាលទី២ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍រួមរបស់ខេត្ត ក្នុងការ បម្រើសេវាសាធារណៈ។

ពិធីនេះ បានរៀបចំធ្វើឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

លោកឌុច គន្ធា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ក្រុមហ៊ុនប៊ូយ៉ុង គ្រុប ដែលបានផ្តល់ រថយន្តទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តព្រៃវែង ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ខេត្ត។លោកអភិបាលរងខេត្ត បានលើកឡើងថា ទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់ម្ចាស់ ក្រុមហ៊ុនប៊ូយ៉ុង គ្រុប ដែលបានជំនួយជារថយន្តក្រុង បើគិតជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ មករដ្ឋ បាលខេត្តព្រៃវែង ក៏ដូចជាខេត្តផ្សេងៗទៀត នៃប្រទេសកម្ពុជា ដើម្បីចូល រួមចំណែកកាត់បន្ថយ ភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទ្វេដងបន្ថែមទៀត។

សូមបញ្ជាក់ថា រថយន្តក្រុងដែលជាអំណោយរបស់ក្រុមហ៊ុនប៊ូយ៉ុង គ្រុបបានផ្តល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង បានចំនួន ២លើក រួចមកហើយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន១០គ្រឿង និងនៅថ្ងៃទី០៨ ខែវិច្ជិកា ឆ្នាំ២០២៣ ចំនួន១០គ្រឿង ព្រមទាំងលើកនេះទៀត ចំនួន១៥គ្រឿង សរុបទាំងអស់ចំនួន ៣៥គ្រឿង៕
