Thursday, June 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួលឡានទំនើបជិះ លក់៦គ្រឿង ជា---/ប់ខ្នោះ២នាក់

ជួលឡានទំនើបជិះ លក់៦គ្រឿង ជា—/ប់ខ្នោះ២នាក់

ភ្នំពេញ ៖ ជនសង្ស័យ ជាជនជាតិខ្មែរ និងវៀតណាម សរុបចំនួន៨នាក់ បានរួមគំនិតគ្នាធ្វើសកម្មភាពជួលរថយន្តទំនើបៗជិះ រួចលួចយករថយន្តទាំងនោះទៅលក់ បានសម្រេចចំនួន៦លើក (រថយន្ត ៦គ្រឿង) រួចមកហើយ ទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ចំនួន២នាក់ ខណៈបក្ខពួកផ្សេងទៀត កំពុងរង់គេចខ្លួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនឈ្មោះ ថៃ ណារៈ ភេទប្រុស អាយុ៣២ឆ្នាំ នៅចំណុចសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ តាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីឆបោក (ជួលរថយន្ត ហើយយកទៅលក់)។

បន្ទាប់ពីសាកសួរ ឈ្មោះថៃ ណារៈ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ចំនួន៧នាក់ទៀត រួមមាន ទី១-ឈ្មោះ TRAN THANH HAI ជនជាតិវៀតណាម។ ទី២-ឈ្មោះ NGNYEN HA DUONG ជនជាតិវៀតណាម។ ទី៣-ឈ្មោះ NGUYEN THANH CONG ជនជាតិវៀតណាម។ ទី៤-ឈ្មោះ NGUYEN LAM BINH MINH ជនជាតិវៀតណាម។ ទី៥-ឈ្មោះវ៉ាន់ សុរ៉ាវីន។ ទី៦-ឈ្មោះ សុខ វិបុល ហៅភីជីនិង ទី៧-និងឈ្មោះវ៉ាន់ ម៉ូលីកា ពិតជាបានរៀបចំគម្រោងជួលរថយន្ត ហើយលួចយកទៅលក់ប្រាកដមែន។

ជនសង្ស័យខាងលើ បានសារភាពបន្តថា ខ្លួននិងបក្ខពួក បានរៀបចំគម្រោងជួលរថយន្តហើយយកទៅលក់បានសម្រេច ចំនួន៦លើក រួចមកហើយ (សរុបរថយន្ត ៦គ្រឿង) រួមមាន ១-ម៉ាកតូយ៉ូតា ព្រូស ស៊េរីឆ្នាំ២០១០ ចំនួន១គ្រឿង។ ២-ម៉ាក FORD RANGER RAPTOR ស៊េរីឆ្នាំ២០២៣ ចំនួន២គ្រឿង។ ៣-ម៉ាក TOYOTA RALLY ស៊េរីឆ្នាំ០១៩ ចំនួន១គ្រឿង។ ៤-ម៉ាក LAND CRUISER ស៊េរីឆ្នាំ២០០៩ ចំនួន១គ្រឿង និង៥-ម៉ាក FORD RANGER RAPTOR ស៊េរីឆ្នាំ២០២១ ចំនួន១គ្រឿង។ ក្រោយពីទទួលបានចម្លើយសារភាពពីឈ្មោះថៃ ណារៈ កម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ TRAN THANH HAI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិ១ ក្រុងបាវិត ខេត្តស្វាយរៀង រួចនាំមកសាកសួរនៅនាយកដ្ឋានគរបាលព្រហ្មទណ្ឌ៕

RELATED ARTICLES