Thursday, June 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេ.../ញថៃ៥នាក់ ចេញពីកម្ពុជា

បណ្តេ…/ញថៃ៥នាក់ ចេញពីកម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ៥នាក់ ដែលពាក់ព័ន្ធបទល្មើសលួចឆ្លងដែន និងស្នាក់នៅដោយខុសច្បាប់ ត្រូវបានកម្លាំងជំនាញ បណ្តេញចេញពីកម្ពុជា ប្រគល់ជូនសមត្ថកិច្ចថៃ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ តាមច្រកទ្វារអន្តរាយជាតិប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា កម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រគល់ជនជាតិថៃ ចំនួន៥នាក់ ទៅឱ្យកម្លាំងសមត្ថកិច្ចថៃ មកទទួលយកច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកបានបញ្ជាក់ថា ជនជាតិថៃ ៥នាក់ ដែលត្រូវបានបណ្តេញចេញពីកម្ពុជា គឺកម្លាំងការិយាល័យអនុវត្តន៍នីតិ​វិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃនាយកដ្ឋានអន្តោប្រ​វេសន៍ បានឃាត់ខ្លួនជនជាតិថៃ ចំនួន៥នាក់ ដែលពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ។

លោកឧត្តសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា ការបណ្តេញជនជាតិថៃ ចេញពីកម្ពុជា ក្រោយពាក់ព័ន្ធបទល្មើសនៅកម្ពុជា ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចថៃ មកទទួលជាច្រើនករណីមកហើយ ដោយកម្លាំងការិយាល័យអនុ​វត្តន៍នីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍ នៅបន្តស្រាវជ្រាវបង្ក្រាបជាបន្តទៀត៕

RELATED ARTICLES