Thursday, June 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនីសសាន់ ថយមិនប្រយ័ត្ន ថើបថ្ពាល់អាល់ហ្វាដ

នីសសាន់ ថយមិនប្រយ័ត្ន ថើបថ្ពាល់អាល់ហ្វាដ

ភ្នំពេញ ៖ រថយន្ត ១គ្រឿង បានបើកថយក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យបុករថយន្តទំនើប ១គ្រឿង ដែលកំពុងបើកបរតាមផ្លូវ បណ្តាលឱ្យក្រពឹតថ្ពាល់ខាងស្តាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-4415 ធ្វើដំណើរតាមផ្លូវ លុះមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្ត ១គ្រឿងទៀត ម៉ាក NISSAN ពាក់ស្លាកលេខ ភ្នំពេញ 2AL-0470 បានបើកថយក្រោយ បណ្តាលឱ្យបុករថយន្ត TOYOTA ALPHARD បង្កការខូចខាតទាំងសងខាងតែម្តង។ យ៉ាងណា នៅក្នុងហេតុការណ៍ខាងលើនេះ មិនបង្កឱ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ទេ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការចរចាគ្នា ដោះស្រាយបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

RELATED ARTICLES