Monday, June 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់ទៅធ្វើការ ភ្លើង---/ឆេះបន្ទប់ ខ្ទេចម៉ូតូ១គ្រឿង

ម្ចាស់ទៅធ្វើការ ភ្លើង—/ឆេះបន្ទប់ ខ្ទេចម៉ូតូ១គ្រឿង

ខេត្តកណ្តាលៈ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ ចាក់សោបន្ទបប់ទៅធ្វើការដូចសព្វដង ដោយបានទុកម៉ូតូ ១គ្រឿង នៅក្នុងបន្ទប់ លុះពេលត្រលប់មកវិញ ក៏ប្រទះឃើញភ្លើងបានឆេះម៉ូតូខូចខាតអស់ទាំងស្រុងទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួល ក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់បន្ទប់ខាងលើ មានឈ្មោះទីញ សុខទួន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិបាក់ត្រគួន ឃុំលាចភ្នំក្រវ៉ាញ់ ខេត្តពោធិ៍សាត់។

តាមប្រភពពីម្ចាស់បន្ទប់ជួល បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានរៀបចំទៅធ្វើការដូចធម្មតា ដោយបានទុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ នៅក្នុងបន្ទប់ រួចចាក់ចេញទៅធ្វើការរោងចក្រក្បែរនោះបាត់ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋ ទាក់ ទងប្រាប់ថា មានភ្លើងឆេះបន្ទប់ ភ្លាមៗគាត់ក៏ប្រញាប់មកពីកន្លែងធ្វើការវិញមកបន្ទប់ជួលវិញ ក៏បានឃើញបន្ទប់ត្រូវភ្លើងឆេះបណ្តាលឱ្យខូចខាត សម្ភារអស់ក្នុងបន្ទប់ មានដូចជាម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនធំ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មិនបណ្តាលឱ្យមាននរណាម្នាក់រងរបួស ឬប៉ះពាល់អាយុជីវិតនោះ គ្រាន់ តែខូចខាតសម្ភារៈ ក្នុងបន្ទប់តែប៉ុណ្ណោះ។ ប្រតិបត្តិការបាញ់ពន្លត់នេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង គ្រប់គ្រងមិនឱ្យឆេះរាលបន្តឡើយ៕

RELATED ARTICLES