Thursday, June 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្គាចាក់ចាហួយ ៤០០គីឡូ ចាប់ដុតចោល

បង្គាចាក់ចាហួយ ៤០០គីឡូ ចាប់ដុតចោល

ខេត្តតាកែវ ៖ មន្ត្រីជំនាញ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប សាខាខេត្តតាកែវ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានចូលរួម សហការជាមួយលោកស៊្រីវ គឹមស្រស់ ព្រះរាជអាជ្ញារង បានរៀបចំពិធីដុតកម្ទេចចោល បង្គាចាក់ចាហួយ នៅទីលានចាក់សំរាមក្រុងដូនកែវ។

ប្រធានសាខា ក.ប.ប ខេត្តតាកែវ បានឱ្យដឹងថា បង្គាចាក់ចាហួយ ដែលធ្វើការដុតកម្ទេចចោល មានចំនួន ៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម ដែលកម្លាំងជំនាញរបស់លោក សហការជាមួយនឹងព្រះរាជអាជ្ញារង និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចាប់បាន កាលពីពេលថ្មីៗ កន្លងមកនេះ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងសាខា ក.ប.ប ខេត្តតាកែវ ដោយសហការជាមួយលោកព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការត្រួតពិនិត្យលើបង្គាស្រស់ ដឹកដោយរថយន្តកូរ៉េ ពាក់ស្លាកលេខ កំពង់ធំ 2A-0574 នៅចំណុចផ្លូវជាតិលេខ៣ ដែលក្រុមឈ្មួញបានដឹកជញ្ជូនចេញពីច្រករបៀងតន់ហន់ខេត្តកំពត រួចនាំមកកាន់សាខា ក.ប.ប ខេត្ត ដើម្បីពិនិត្យ និងបានរកឃើញ ១៣០កេស ដោយក្នុង១កេស ស្មើនឹងទម្ងន់១០គីឡូក្រាម។

ជាលទ្ធផល  មានបង្កាចាក់ចាហួយ ចំនួន៣៧កេស ស្មើនឹង៣៧០គីឡូក្រាម បានធ្វើកំណត់ហេតុដកហូតទុក នៅសាខា និងធ្វើពិធីដុតកម្ទេចចោលនៅពេលនេះ  ហើយចំពោះបង្គាល្អ ចំនួន៩៣កេស ត្រូវបានជំនាញឱ្យត្រឡប់ទៅវិញ។

តាមសម្តីអ្នកបើកបររថយន្តដឹកបង្គាខាងលើ បានប្រាប់ថា ដឹកចេញពីវៀតណាម ចូលមកតាមច្រករបៀង តន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត៕

RELATED ARTICLES