Friday, June 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនចៅសង្កាត់ចាក់អង្រែលើ ចេញសែកស្អុយ ៣១ម៉ឺនដុល្លារ

ឃាត់ខ្លួនចៅសង្កាត់ចាក់អង្រែលើ ចេញសែកស្អុយ ៣១ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល ចាប់ឃាត់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ៣១ម៉ឺនដុល្លារ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ប្រមាណ៣១ម៉ឺនដុល្លារ។

ការឃាត់ខ្លួនលោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បើតាមសមត្ថកិច្ច បង្ហើបឱ្យដឹងថា តំណាងអយ្យការ បានទុកពេលឱ្យភាគីរងការចោទប្រកាន់ និងដើមបណ្តឹង ចរចារគ្នា ពោលគឺជនត្រូវចោទ លោកកែវ សាវឿន ត្រូវរកប្រាក់ដាក់តម្កល់ធានាខ្លួន តាមការឯកភាពពីម្ចាស់បំណុល តែបើមិនដូច្នោះទេ សំណុំរឿងនេះ នឹងត្រូវបញ្ជូនជនសង្ស័យ ទៅឃុំខ្លួន ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES