ខេត្តបាត់ដំបង ៖ រថយន្ត ចំនួន៨គ្រឿង ដែលដឹកត្រីចម្រុះក្លាស្សេ ប្រមាណជាង២០តោន នាំចូលពីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្ទាក់ចាប់ ក្នុងនោះមានត្រីទម្ងន់ ១០តោនមានលិខិតអនុញ្ញាត ខណៈជាង១៤តោនទៀត មិនមានការអនុញ្ញាត។


ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដោយបានការអនុ ញ្ញាតពីលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានដឹកនាំកម្លាំងពិនិត្យឃើញរថយន្តសាំងយ៉ុង ចំនួន០៨គ្រឿង ដឹកត្រីក្លាស្សេប្រភេទ (ត្រីពោ និងត្រីកាប) នាំចូលពីប្រទេសថៃ មកក្នុងភូមិសាស្ត្រតាមផ្លូវជាតិលេខ៥ ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។


សមត្ថកិច្ច បានបញ្ជាក់ថា ត្រីទាំងអស់ មានទម្ងន់សរុប ២៤តោន និងត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋានធ្វើការសាកសួរ ហើយលទ្ធផលនៃការសាកសួរបានដឹងថា រថយន្តទាំង៨គ្រឿង ដែលដឹកត្រីនេះមានលិខិត អនុញ្ញាតពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួនតែ១០តោនប៉ុណ្ណោះ ចំណែកត្រីក្លាស្សេ ចំនួន១៤តោនទៀត មិនមានការអនុញ្ញាតនោះទេ។


ស្របតាមអនុសាសន៍របស់លោកកែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រថយន្តនិងត្រីក្លា ស្សេទាំងនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីអនុវត្តបន្តតាមនីតិវិធី៎៕

