Sunday, June 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា---/បហាងផឹកស៊ី ក្លែមសាច់ស្រស់ ប្រមូលស្រីស្អាត ១៣នាក់

បង្ក្រា—/បហាងផឹកស៊ី ក្លែមសាច់ស្រស់ ប្រមូលស្រីស្អាត ១៣នាក់

ភ្នំពេញ ៖ ទីតាំងហាងផឹកស៊ី ១កន្លែង សង្ស័យលួចបង្កប់សេវាផ្លូវភេទខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សប្រុស-ស្រី សរុប១៣នាក់ និងដកហូតសម្ភារៈ មួយចំនួនធំ។

ប្រតិបត្តិការឆ្មក់បង្ក្រាបនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភោជនីយដ្ឋាន P8 មានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

មនុស្សប្រុសស្រីទាំង ១៣នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឃឹម ដារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ (ជាម្ចាស់ទីតាំង)។ ទី២-ឈ្មោះជីម សុជាតា ភេទស្រី អាយុ៤០ឆ្នាំ (ជាមេការ)។ ទី៣-ឈ្មោះ រស់ ស្រីនាង ភេទស្រី អាយុ៣៥ឆ្នាំ (ជាមេការ)។ ទី៤-ឈ្មោះជុំ ម៉ារ៉ាឌី ភេទស្រី អាយុ១៨ ឆ្នាំ (ជាបុគ្គលិក)។ ទី៥-ឈ្មោះវឿន ឈុននី ភេទស្រី អាយុ១៨ឆ្នាំ (ជាបុគ្គលិក)។ ទី៦-ឈ្មោះជួង ស្រីនិត ភេទស្រី អាយុ២០ឆ្នាំ (ជាបុគ្គលិក)។ ទី៧-ឈ្មោះហ៊ឹង លក្ខិណា ភេទស្រី អាយុ២៧ឆ្នាំ (ជាបុគ្គលិក)។ ទី៨-ឈ្មោះរ៉េត រ៉ូហាន់នី ភេទស្រី អាយុ២៣ឆ្នាំ (ជាបុគ្គលិក)។ ទី៩-ឈ្មោះពិសិដ្ឋ បញ្ញារាជ ភេទប្រុស អាយុ១៩ឆ្នាំ។ ទី១០-ឈ្មោះលី សុធារ៉ូដ ភេទប្រុស អាយុ១៩ ឆ្នាំ (ORDER)។ ទី១១-ឈ្មោះពិសិដ្ឋ បញ្ញារាជ ភេទប្រុស អាយុ១៨ឆ្នាំ (ORDER)។ ទី១២-ឈ្មោះរឿង សុដន ភេទប្រុស អាយុ២៤ឆ្នាំ (ជាអ្នកចាប់ទឹកកក) និងទី១៣-ឈ្មោះបាល់ សន្យា ភេទប្រុស អាយុ៣០ឆ្នាំ (ជាមេការ)។

តាមប្រភពសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបង្ហើបប្រាប់ថា ទីតាំងភោជនីយដ្ឋាន P8 ខាងលើនេះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា មានលួចបង្កប់សេវាផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចបានដាក់ កម្លាំងជំនាញ សហការជាមួយនឹងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។ ក្នុងនោះ សមត្ថកិច្ចបានចូលទៅពិនិត្យតាមបន្ទប់ និងខ្យូសនីមួយៗ ហើយប្រមូលដកហូតបានសម្ភារៈមួយចំនួនធំ និងធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រី សរុបទាំងអស់ចំនួន ១៣នាក់ (ស្រី៧នាក់) នាំយកមកសាកសួរ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនមនុស្សប្រុស-ស្រីទាំង១៣នាក់ បញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES