ខេត្តបាត់ដំបង ៖ ផ្ទះ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈពេលដែលម្ចាស់ផ្ទះ បានដុតភ្លើងធូប ជិតសំបុកមាន់ រួចទុកចោល បង្កឱ្យមានការឆាបឆេះ កើតជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បង្កឱ្យរងការខូចខាត គិតជាទំហំទឹកប្រាក់ ប្រមាណ២ម៉ឺនដុល្លារ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចបឹងផ្តៅ ស្ថិតក្នុងភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។
ផ្ទះដែលរងការឆាបឆេះ មានទំហំ ៨ម៉ែត្រ គុណនឹង ៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី មានម្ចាស់ឈ្មោះសឿន ម៉ិប ភេទប្រុស អាយុ៥៨ឆ្នាំ មានលំនៅ ភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់។
នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បានបណ្តាលឱ្យឆេះខូចខាតផ្ទះ ១ខ្នង ទាំងស្រុង សរុបជាទឹកប្រាក់ អស់ចំនួនប្រហែល ២ម៉ឺនដុល្លារ។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យ អន្តរា គមន៍ទាន់ពេលនោះទេ ដោយសារទទួលបានដំណឹងយឺតពេល៕