Friday, June 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍ឆក់ចិន ៨លើក ជា.../ប់ខ្នោះ

គូស្នេហ៍ឆក់ចិន ៨លើក ជា…/ប់ខ្នោះ

ខេត្តព្រះសីហនុ ៖ ជនសង្ស័យប្រុសស្រីជាគូស្នេហ៍ ២នាក់ តែងធ្វើសកម្មភាពឆក់ទូរស័ព្ទ និងទ្រព្យសម្បត្តិជនជាតិចិន នៅក្នុងភូមិសាស្ត្រនានា ក្នុងក្រុងព្រះសីហនុ បានសម្រេច ជាបន្តបន្ទាប់ សរុបចំនួន៨លើករួចមកហើយ ទីបំផុតអស់លក្ខណ៍ ត្រូវកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវបង្ក្រាបបាន នាំយកមកចាត់ការតាមច្បាប់។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ថា  កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ក្នុងករណីឆក់ ៨លើក ជាពិសេសចំណោមជនរងគ្រោះ សុទ្ធសឹងជាជនជាតិចិន នៅតំបន់នានា ក្នុងក្រុងព្រះសីហនុ ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះខេង ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ (កើតឆ្នាំ១៩៩០) និងទី២-ឈ្មោះហ៊ុន ស្រី ភេទស្រី អាយុ៣១ឆ្នាំ (កើតឆ្នាំ១៩៩៤)។ ជនសង្ស័យទាំង២នាក់ បានប្រើម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ធ្វើសកម្មឆក់កាបូប ទូរស័ព្ទ និងទ្រព្យសម្បត្តិផ្សេងៗ ពីជនជាតិចិន នៅទីតាំងផ្សេងៗ ដូចជា ម្តុំណានហៃ ឆ្នេរឯករាជ្យ តោពីរ កាស៊ីណូ ប៉ឡាយ និងអូរឈើទាល។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់បាន រួមមាន ម៉ូតូហុងដា ឌ្រីម សេ១២៥ ចំនួន២គ្រឿង (១គ្រឿង ពាក់ស្លាក លេខ 1H-2545)។ ទូរស័ព្ទ ចំនួន៣គ្រឿង (ម៉ាក REDMI និង VIVO)។ ស្លាកលេខម៉ូតូ ចំនួន៣បន្ទះ។ អត្តសញ្ញាណប័ណ្ណ១។ កាតគ្រីម៉ូតូ១។ កាបូបប្រាក់២។ កាតាប២ និងកាបូបស្ពាយ៨។

ជនសង្សួយខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES