Saturday, June 28, 2025
Homeចរាចរណ៍ឡានរដ្ឋ បុករបាំងថ្មខ្ទេច

ឡានរដ្ឋ បុករបាំងថ្មខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្ត ១គ្រឿង ពាក់ស្លាកលេខរដ្ឋ មិនប្រយ័ត្ន បានរេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យខូចខាតទាំងរថយន្ត និងរបាំងថ្ម  សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះ ថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅស្តុបណាន់ជីង មូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត FORD RANGER ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ17 2.9169 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង តាមបណ្តាយផ្លូវ១៦៩ លុះមកដល់ចំណុចស្តុបឋានសួគ៌ រថយន្តខាងលើ បានរេចង្កូតទៅឆ្វេង ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង រងការខូចខាត ចំណែករថយន្តបង្កហេតុ បានដាច់កាឡេនិងបែកកង់ រេ ចង្កូតទៅស្តាំដៃ បន្តដំណើរទៅមុខលែងរួច សំណាងល្អគ្មាននាក់រងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនម្ចាស់រថយន្តខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋមិត្តភាព ដើម្បីធ្វើការសាកសួរ។ ចំណែករថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូល ខ្លួនមកដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES