Thursday, July 17, 2025
Homeសង្គម និងជីវិតចោលសំរាមគ្មានសណ្តាប់ធ្នាប់ អាជ្ញាធរចាប់ ៣៣នាក់ ធ្វើកិច្ចសន្យា

ចោលសំរាមគ្មានសណ្តាប់ធ្នាប់ អាជ្ញាធរចាប់ ៣៣នាក់ ធ្វើកិច្ចសន្យា

ភ្នំពេញ ៖ លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអប់រំណែនាំនិងធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ចំនួន៣៣នាក់ ដែលធ្លាប់បានដឹកសំរាមតាមម៉ូតូ រ៉ឺម៉ក មកចោលនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ដែលជាភូមិជាប់ព្រំប្រទល់ស្រុកអង្គស្នួល។

លោកអភិបាល បានឱ្យដឹងថា ការធ្វើកិច្ចសន្យានេះ មានគោលបំណងផ្តល់ការយល់ដឹងដល់ ប្រជាពលរដ្ឋអំពីភាពសំខាន់នៃការថែរក្សាអនាម័យបរិស្ថាន និងការរួមចំណែកលើកកម្ពស់សោភណភាពក្នុងរាជធានីភ្នំពេញ។ លោកអភិបាល បញ្ជាក់ថា ការចោលសំរាមក្នុងតំបន់សាធារណៈ គឺជាសកម្មភាពផ្តល់ផលប៉ះពាល់ដល់បរិស្ថាន សុខភាពសាធារណៈ និងភាពស្អាតស្អំរបស់ទីក្រុង។

ក្នុងនាមអាជ្ញាធរ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជីវករទាំងអស់ រួមគ្នាទប់ស្កាត់សកម្មភាពចោលសំរាមខុសច្បាប់ និងបន្តធ្វើការចូលរួមសកម្មក្នុងការថែរក្សាបរិស្ថាន ឱ្យបានស្អាត៕

RELATED ARTICLES