Saturday, July 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្ពុជា បង្ក្រា.../បបទល្មើសបច្ចេកវិទ្យា៦ខែ ១៨ករណី វ៉ៃខ្នោះជាង២ពាន់នាក់

កម្ពុជា បង្ក្រា…/បបទល្មើសបច្ចេកវិទ្យា៦ខែ ១៨ករណី វ៉ៃខ្នោះជាង២ពាន់នាក់

ភ្នំពេញ ៖ រយៈពេល ៦ខែ ឆមាសទី១ ឆ្នាំ២០២៥ សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបទល្មើសបច្ចេកវិទ្យា ចំនួន ១៨លើក នៅរាជធានី-ខេត្ត ចំនួន១០ ដោយឃាត់ខ្លួនមនុស្ស ២៤១៨នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្តេញចេញ ២ ៣២២នាក់។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា អ្នកប្រព្រឹត្តបទល្មើស រួមមាន ជាជនជាតិខ្មែរ ចិន ថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ ឥណ្ឌា ប៉ាឡេស្ទីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាដើម។

ដោយឡែក ចំពោះកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម សមត្ថកិច្ច បានដំណើរការស៊ើបអង្កេតបទល្មើសសម្អាត ប្រាក់ចំនួន៦៦ករណី និងបានបញ្ជូនសំណុំរឿងទៅអយ្យការសាលាដំបូងរាជធានី-ខេត្ត ដោយស្នើសុំចោទប្រកាន់ពីបទល្មើសសម្អាតប្រាក់សរុប ចំនួន៣១ករណី លើជនសង្ស័យ ចំនួន៩៦នាក់ ក្នុងនោះ ជនជាតិខ្មែរ ២៧នាក់ ចិន ១៧នាក់ ថៃ ៧នាក់ មីយ៉ាន់ម៉ា ២នាក់ វៀតណាម ៣៧នាក់ ឡាវ ២នាក់ ឥណ្ឌា ២នាក់ ប៉ាឡេស្ទីន ១នាក់ និងម៉ាឡេស៊ី ១នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន៕

RELATED ARTICLES