Wednesday, August 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រាប់ផ្លោងសៀម បំផ្លាញអនាគតក្មេង១០ឆ្នាំ

គ្រាប់ផ្លោងសៀម បំផ្លាញអនាគតក្មេង១០ឆ្នាំ

ខេត្តសៀមរាប ៖ កុមារកម្ពុជា ១រូប បានរងរបួសខ្ទេចសាច់ និងបែកឆ្អឹងត្រគាក ដោយសារអំបែងគ្រាប់ផ្លោង របស់ទាហានសៀមឈ្លានពាន នៅសមរភូមិប្រាសាទតាមាន់ធំ។

តាមប្រភពមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ថា កុមារកម្សត់ ទើបនឹងមានអាយុ ១០ឆ្នាំប៉ុណ្ណោះ និងបានរងរបួសខ្ទេចសាច់ និងបែកឆ្អឹងត្រគាក យ៉ាងធ្ងន់ធ្ងរ ដោយសារអំបែងគ្រាប់ផ្លោងរបស់ទាហានសៀម នៅសមរភូមិប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

កុមាររងគ្រោះ ត្រូវបានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជូនបានមកមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ទាន់ពេលវេលា និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ធ្វើការវះកាត់បន្ទាន់ យកអំបែងគ្រាប់ផ្លោង បានជោគជ័យ និងសង្គ្រោះជីវិតបាន ដោយព្យាបាលនិងបញ្ចូលឈាម អស់៣ប្លោក។

មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា ថ្ងៃនេះ កុមាររងគ្រាះ បានធូរស្រាល ប៉ុន្តែនៅបន្តព្យាបាលរបួសបន្តទៀត៕

RELATED ARTICLES