Wednesday, August 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបជល់មាន់ ឃាត់ខ្លួន៣នាក់

បង្ក្រាបជល់មាន់ ឃាត់ខ្លួន៣នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ១ក្រុម កំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (ជល់មាន់) យ៉ាង សប្បាយក្អាកក្អាយ លុះកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន៣នាក់ ខណៈច្រើននាក់ផ្សេងទៀត បានរត់បាតជើងសព្រាត។

ការបង្ក្រាបសង្វៀនជល់មាន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង២៥ថ្ងៃត្រង់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចសង្វៀនជល់មាន់ មួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំស្តុក ស្រុកគងពិសី។

ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះប៉ោក វ៉ាន ភេទប្រុស អាយុ៥៣ឆ្នាំ មានលំនៅ ភូមិត្រពាំងសំរោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ។ ទី២-ឈ្មោះអ៊ុច រឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃងោង ឃភារីមាជ័យ ស្រុកបសេដ្ឋ និងទី៣-ឈ្មោះសេង ចាន់ដាវ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងស្យា ឃុំស្វាយរំពា ស្រុកបសេដ្ឋ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងលើ គឺកម្លាំងអធិការ ដ្ឋាននគរបាលស្រុកគងពិសី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្តុក បានឆ្មក់បង្ក្រាបសង្វៀនល្បែងស៊ីសង (មាន់ជល់) នៅត្រង់ចំណុចភូមិថ្មី ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនមនុស្ស ចំនួន៣នាក់ ខណៈក្រុមអ្នកញៀនល្បែងជាច្រើននាក់ទៀតរត់គេចខ្លួនអស់។

ក្រោយបង្ក្រាបទីតាំងខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ១-ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ចំនួន១គ្រឿង។ ២-ជញ្ជីងថ្លឹងមាន់ ចំនួន១គ្រឿង។ ៣-សង្វៀនជល់មាន់១។ ៤-ស្បែកជើង ចំនួន៥គូ។ ៥-ចង្ក្រានហ្គាស់១។ ៦-ស៊ីរាងបាញ់ទឹកមាន់១។ ៧-កៅអី១។ ៨-ទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ខ្មៅ ចំនួន១គ្រឿង។

ក្រុមអ្នកញៀនល្បែងទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរ បាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES