Sunday, August 10, 2025
Homeចរាចរណ៍ស្រីស្អាតជិះម៉ូតូធំ ឡានបុកបា---/ក់ដៃជើង

ស្រីស្អាតជិះម៉ូតូធំ ឡានបុកបា—/ក់ដៃជើង

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ កំពុងជិះម៉ូតូធុនធំ ១គ្រឿង តាមផ្លូវសុខៗ ស្រាប់តែត្រូវរថយន្ត ១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យនារីរងគ្រោះរងរបួសធ្ងន់ បាក់ដៃ និងជើង  និងត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤២នាទីទៀបភ្លឺ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

នារីរងគ្រោះ មានឈ្មោះធឿន ស្រីស្រស់ អាយុ២៤ឆ្នាំ មានលំនៅ ភូមិព្រៃក្អៅ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូធុនធំ ១គ្រឿង ពណ៌ផ្កាឈូក តែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ មានរថយន្ត ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បើកបរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុកម៉ូតូចំពីក្រោយ ពេញទំហឹង បណ្តាលឱ្យនារីជាអ្នកជិះម៉ូតូធំ ដួល រងរបួសបាក់ជើងខាងឆ្វេង និងបាក់ម្រាមដៃ។ ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿនគេចបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ នារីរងគ្រោះខាងលើ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ដើម្បីសង្គ្រោះ៕

RELATED ARTICLES