Friday, August 15, 2025
Homeចរាចរណ៍ចិនស្រវឹង បើកឡានបុករះយានយន្ត ៨គ្រឿង

ចិនស្រវឹង បើកឡានបុករះយានយន្ត ៨គ្រឿង

ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចរេចង្កូតទៅបុករះម៉ូតូ ចំនួន៧គ្រឿង និងម៉ូតូកង់បី ១គ្រឿង បណ្តាលឱ្យរងការខូចខាត តែសំ ណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខផ្សារចិន ផ្លូវអត់លេខ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-5816 ធ្វើដំណើរតាមបណ្តោយផ្លូវអត់លេខ ទល់មុខផ្សារចិន ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែក លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករះយានយន្យ ចំនួន៨គ្រឿង ក្នុងនោះមានរួមមាន ម៉ូតូម៉ាកស៊ុយស៊ូគី និច ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន១គ្រឿង ម៉ូតូម៉ាក YAMAHA QBIX ចំនួន១គ្រឿង ម៉ូតូម៉ាក Zoomer-X ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដា ស្កុបពី ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដា ឃ្លីក ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដា គុបមូល ចំនួន១គ្រឿង  និងម៉ូតូកង់បី ចំនួនគ្រឿង ដែលម៉ូតូនិងកង់បី ទាំង៨គ្រឿងខាងលើ កំពុងចតឈ្ងៀម បណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ដោយឡែកខាងរថយន្ត ខូចខាតផ្នែកខាងមុខ ចំហៀងខាងស្តាំ អ្នកបើកបរ បានចុះពីលើរថយន្តក្នុងស្ថានភាពស្រវឹង ត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន ប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍បន្ត។

ក្រោយកើតហេតុ មិនអាចដោះស្រាយគ្នាបានភ្លាមៗ មធ្យោបាយទាំងអស់ រួមទាំងអ្នកបើកបរបង្កហេតុ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំ ណោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES