Thursday, September 11, 2025
Homeព័ត៌មានជាតិភ្លើងប្រ​ច័ណ្ឌ ផឹក​សុី​ស្រវឹង​រៀង​ខ្លួន ប្តី​ហេង​ស៊យ​វ៉ៃ២​ដៃ ប្រពន្ធ​ចាក់​២កាំ​បិត

ភ្លើងប្រ​ច័ណ្ឌ ផឹក​សុី​ស្រវឹង​រៀង​ខ្លួន ប្តី​ហេង​ស៊យ​វ៉ៃ២​ដៃ ប្រពន្ធ​ចាក់​២កាំ​បិត

ភ្នំពេញ ៖ ប្តីប្រពន្ធហេងស៊យមួយគូ ថ្វីបើខាងប្រុសមានប្រពន្ធ មានកូនចំនួន៤នាក់រួចទៅហើយ តែអ្នកទាំងពីរនៅបន្តលួចលាក់ ប្រទាក់ស្នេហ៍យ៉ាងល្អុកល្អើន តែបែជាប្រេះឆារទៅវិញ បន្ទាប់ពីខាងប្រុស ប្រច័ណ្ឌហួសនិស័យ ឈានដល់បង្កហឹង្សាដាក់គ្នា រវាងប្តីហេងស៊យជាមួយ ប្រពន្ធលួចលាក់ ម្នាក់ចូលពេទ្យម្នាក់ទៀតចូលបុ៉ស្តិ៍ ក្រោយពីខាងប្រុសក៏ស្រវឹង ខាងស្រីក៏ស្រវឹង ដូចតែគ្នា ដោយភ្លើងប្រច័ណ្ឌ កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅរោងលក់ទឹកត្នោតជូរមួយកន្លែងក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

ភាគីខាងប្រពន្ធលួចលាក់ មានឈ្មោះ សុន គឹមសុខអាយុ៤១ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ មានស្រុកកំណើត ភូមិស្រែតាមែង ឃុំឧត្តុង្គ ស្រុកឧត្តុង្គ កំពង់ស្ពឺ ជាស្រ្តីម៉េម៉ាយ កូនស្រីចំនួន៤នាក់ ក្រោយពីលែងលះប្តីដើមរួចមក ។ ចំណែកភាគីខាងប្រុស មានឈ្មោះ រឿង ម៉ៅ អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធដើមឈ្មោះ ជ្រុន ហួច អាយុ៣២ឆ្នាំ មានម្តសយឈ្មោះ រឿន សុឹម អាយុ៦៧ឆ្នាំ  មានទីលំនៅ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ មានកូនចំនួន៤នាក់ដូចគ្នា ប្រុស១នាក់ ស្រី៣នាក់ ។

តាមប្រភពពីអ្នកភូមិបានឲ្យដឹងថា បុរសរងគ្រោះខាងលើ ថ្វីបើខ្លួនមានប្រពន្ធ កូនចំនួន៤នាក់ស្រេចទៅហើយ រស់នៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ តែបុរសសម្បូរស្នេហ៍រូបនេះ បានទៅលួចស្រឡាញ់ ស្រ្តីម៉េម៉ាយកូន៤នាក់ ម្នាក់ទៀត ជាកម្មការនីរោងចក្រ ដែលជួលផ្ទះស្នាក់នៅក្នុងភូមិកំរៀង សង្កាត់កន្ទោក មានព្រំប្រទល់ ភូមិជាប់គ្នា អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ លួចលាក់ផឹតក្បត់ពីប្រពន្ធដើម ម្តងស្នាក់នៅជាមួយនាងដើម ម្តងស្នាក់នៅជាមួយនាងចុង ហើយបុរសសម្បូរស្នេហ៍នេះទៀតសោត នៅពេលដែល ទៅស្នាក់ខាងនាងដើម គឺទុកនាងចុងក្នុងបន្ទប់ ចាក់សោ ឬចងទ្វារ ឃុំទុកមិនឲកយចេញដើររហេតរហូត ក៏ដោយសារបុរសជាប្តីរូបនេះជាមនុស្សប្រច័ណ្ធច្រើន អស់រយៈពេលជាង១ឆ្នាំ វិធីសាស្រ្ត ថែរក្សាប្រពន្ធចុងគឺគេអនុវត្តន៍បែបនេះ ទីបំផុតនៅយប់ថ្ងៃកើតហេតុ បន្ទាប់ពីលោកប្តីហេងស៊យ បានចាកចេញ ទៅផ្ទះប្រពន្ធដើម ចូលរួមពិធីបុណ្យភូមិ ដាលាន ផឹកសុីតាំងពីថ្ងៃ រហូតដល់ល្ងាច បុរសខាងលើ បានមកបន្ទប់ជួល ប្រពន្ធចុងវិញ ដើម្បីឃុំដាក់ប្រពន្ធចុងក្នុងបន្ទប់ ហើយយកខ្សែចងទ្វារពីក្រៅជាប់ រួចខ្លួនក៏វិលទៅកន្លែងផឹកសុី នៅក្នុងភូមិព្រៃរងៀងវិញ ជួបជុំប្រពន្ធដើម មិត្តភ័ក្រ យ៉ាងសប្បាយហឹកហាក់  ទុកឲ្យប្រពន្ធចុងក្នុងបន្ទប់ ដេកក្រៀមមាត់ផ្អេះ ធ្វើឲ្យនាងហេវផង អន់ចិត្តផង ចង់សប្បាយដែរ ក៏ស្រែកឲ្យអ្នកជិតខាងជួយស្រាយចំណងទ្វារចេញ ទៅអង្គុយផឹកទឹកត្នោតជូរក្បែរបន្ទប់ជួល ជាមួយពូៗ ជិតខាងគ្នា ផឹកទើបអស់៣កាជ័រ នៅវេលាម៉ោងខាងលើ ស្រាប់តែលេចមុខ លោកប្តីហេងស៊យ មកដល់ មិនឃើញប្រពន្ធក្នុងបន្ទប់ ហើយទ្វារបានចាក់សោពីក្រៅវិញ ខុសចំណាំដៃដែលខ្លួនចងខ្សែ ទើបទូរស័ព្ទសួររក ដឹងថាប្រពន្ធចុងលួចចេញផឹកទឹកត្នោតជូរក្រៅបន្ទប់ជាមួយពូៗ ស្ទុះវឹងទៅតាម ចាប់ទះកំផ្លៀង២ដៃ ទើបកើតជាប្រតាយប្រតប់គ្នា ប្រពន្ធទាញបានកូនកាបិតចិតបន្លែ ស្រែកថាកុំចូល តែប្តីស្រវឹង រឹង ខឹងផងនៅតែចូលទៅតាមវ៉ៃ ស្រីតដៃ ចាក់ត្រូវ២កាំបិត បណ្តាលឲ្យដេកដួលរងរបួសធ្ងន់ ចំណែកខាងស្រីរងរបួសស្រាយ ផ្អើលនគរបាលចុះទៅអន្តរគមន៍ ចាប់ឃាត់ ភាគីខាងស្រីចញលបុ៉ស្តិ៍ ចំណែកខាងប្រុស ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

តែបើតាមស្រ្តីជាប់ចោទ ជាប្រពន្ធចុងវិញ បានឲ្យដឹងថា ខ្លួន ក្តោយពីលែងលះជាមួយប្តីដើម បន្សល់ទុកកូនស្រី៤នាក់ រស់នៅឯស្រុក ចំណែកខ្លួន មកបម្រើការងារ ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ហើយបានស្រឡាញ់គ្នាជាមួយ បុរសឈ្មោះ រឿង ម៉ៅ អស់រយៈពេល៥ឆ្នាំកន្លងមកហើយ ដោយលួចលាក់ ទើបតែក្នុងថយៈពេលជាង១ឆ្នាំចុងក្រោយនេះទេ ដែលលោកប្តីហេងស៊យ បែងចែកពេលវេលា ដាក់វេន ម្តងនៅខាងនាងចុង ម្តងនៅខាងខាងដើម ហើយពេលនេះនាងក៏មានផ្ទៃពោះចំនួនជាង៣ខែរដែរ ។ ស្រ្តីជាប់ចោទបន្តទៀតថា រាល់ពេលលោកប្តីវិលទៅរកនាងដើម ពេលយប់ រាល់លើក តែងតែទុកឲ្យខ្លួនដេកក្នុងបន្ទប់ហើយចាក់សោ ឬចងទ្វារពីក្រៅជាប់ ទាំងនេះដោយសារភ្លើងប្រច័ណ្ឌ ខ្លាចនាងរកអ្នកផ្សេង រហូតដល់យប់ថ្ងៃកើតហេតុ បន្ទាប់ពីលោកប្តីវិលមកពី ផឹកសុី ក្នុងភូមិព្រៃរងៀង ពិធីបុណ្យភូមិវិញ ដោយសារនាងអផ្សុកពេកលួចចេញមកក្រៅផឹកសុីដែរ ប្តីមកទាន់ ក៏កើតជាជម្លោះ ហឹង្សាដាក់គ្នាតែម្តង ។

រឿងរ៉ាវ ហឹង្សារវាងប្តីហេងស៊យ ជាមួយប្រពន្ធចុង បន្ទាប់ពី ភាគីខាងប្តីរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រកុសុមៈ រួចមក ភាគីខាងប្រពន្ធចុង ក៏ត្រូវបាន នគរបាលឃាត់ខ្លួន នាំទៅសាកសួរនៅបុ៉ស្តិ៍កន្ទោក និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕

RELATED ARTICLES