ខេត្តព្រះសីហនុ ៖ សត្វផ្សោតកម្រ ១ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ នៅចំណុចឆ្នេរ ១កន្លែង ដោយមានស្នាមខ្សែជាប់ក និងរលាត់ផ្នែកខាងលើក្បាល ។

ករណីប្រទះឃើញសពសត្វផ្សោតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចឆ្នេរឡុនលីប៉ិច ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា សត្វផ្សោតកម្រ មួយក្បាល ត្រូវបានប្រទះឃើញស្លាប់នៅចំណុចឆ្នេរឡុនលីប៉ិច ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។

តាមប្រភពមន្ត្រីជំនាញ បានបញ្ជាក់ថា សត្វផ្សោតនេះ ជាប្រភេទមានក្បាលត្រឡោក អត់ព្រុយ ប្រវែង ១,១៥ម៉ែត្រ ទទឹង ២,៣តឹក ទម្ងន់ប្រហែល ៣០គីឡូក្រាម មានស្នាមខ្សែជាប់ក រលាត់ផ្នែកខាងលើក្បាល៕
