Thursday, September 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចលក់ផាវគ្រាប់បែក ប៉ូលិសចាប់២៨៥គ្រាប់

លួចលក់ផាវគ្រាប់បែក ប៉ូលិសចាប់២៨៥គ្រាប់

ខេត្តកំពង់ស្ពឺ ៖ ផាវគ្រាប់បែក និងគ្រឿងរំសេវផ្ទុះ ដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកលេង ជាពិសេសក្មេងៗនោះ ត្រូវបានសមត្ថកិច្ចស្រុកសំរោងទង ចុះត្រួតពិនិត្យនិងដកហូតប្រមូលពីក្រុមអ្នកលក់លួចលាក់ បានប្រមាណ២៨៥គ្រាប់ ដើម្បីកម្ទេចចចោល។

ការចុះប្រមូលផាវគ្រាប់បែក និងគ្រឿងរំសេវផ្ទុះ ពីអ្នកលក់ដូរនេះ មានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយកម្លាំងសមត្ថកិច្ចស្រុកសំរោងទង បានចុះពិ និត្យ និងណែនាំដល់បងប្អូនអាជីវករលក់ដូរទំនិញគ្រប់ ប្រភេទ មានទាំងអ្នកលក់របស់ដែលច្បាប់ហាមឃាត់ ដូចជាគ្រឿងផ្ទុះមួយចំនួន ដែលជា រំសេវផ្ទុះ អាចបង្កឱ្យមានគ្រោះថ្នាក់។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ប្រាប់ថា ក្រោយមានការណែនាំបន្ថែមពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកបានឱ្យមន្ត្រីនគរបាលនៅតាមប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ ត្រូវចុះសហការជាមួយលោកមេភូមិ កម្លាំងគណៈបញ្ជាការឃុំ ផ្សព្វផ្សាយលើករណីលួចលក់និងលេងគ្រឿងផ្ទុះ ដែលជាមូលហេតុប៉ះពាល់ដល់សុវត្ថិភាពសង្គម និងគ្រោះថ្នាក់ដល់មនុស្ស ជាក់ស្តែងរកឃើញត្រូវតែធ្វើការដកហូតនិងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ ក្នុងករណីអ្នកលក់ដូរនៅតែបន្ត និងមិនរាងចាល ទេនោះ ត្រូវអនុវត្តវិធានការច្បាប់។

នគរបាលខេត្តកំពង់ស្ពឺ ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដើម្បីអបអរសាទរនិងការចូលរួមធ្វើបុណ្យ ភ្ជុំបិណ្ឌឆ្នាំថ្មីនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការជាមួយសមត្ថកិច្ចឱ្យបានល្អ ឈប់លក់របស់របរដែលច្បាប់បានហាមឃាត់៕

RELATED ARTICLES