Thursday, September 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែភ្លេចខ្លួន កូន២នាក់ លង់ទឹកស្លាប់

ម៉ែភ្លេចខ្លួន កូន២នាក់ លង់ទឹកស្លាប់

ខេត្តបាត់ដំបង ៖ ក្មេងប្រុសស្រីតូចៗ ២នាក់បងប្អូន ឆ្លៀតពេលឪពុកម្តាយរវល់ការងារ ភ្លេចខ្លួន បាននាំគ្នាដើរទៅលេងនៅមាត់ស្រះទឹក រួចក៏រអិលជើងធ្លាក់ទឹក បណ្តាលលង់ស្លាប់ទាំង២នាក់បងប្អូន។

ករណីក្មេងប្រុសស្រី ២នាក់បងប្អូន លង់ទឹកស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៥ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។

ក្មេងរងគ្រោះទាំង២នាក់ ទី១-ឈ្មោះសែម សំបុត្រ ភេទប្រុស អាយុ៤ឆ្នាំ និងទី២-ឈ្មោះសែម សុខស្រីនាង ភេទ ស្រី អាយុ៣ឆ្នាំ។ ក្មេងប្រុសស្រីទាំង២នាក់ ត្រូវជាបងប្អូនបង្កើត មានលំនៅក្នុងភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលឪពុកម្តាយជាប់រវល់ការងារ ភ្លេចខ្លួន ស្រាប់តែក្មេងប្រុសស្រីទាំង២នាក់បងប្អូន បាននាំគ្នាដើរលេងនៅចំណុចមាត់ស្រះទឹក ១កន្លែង ដែលមានចម្ងាយពីផ្ទះ ប្រមាណ២៥ម៉ែត្រ លុះក្រោយមក ក្មេងទាំង២នាក់ បងប្អូន បានរអិលជើងធ្លាក់ទឹក បណ្តាលឱ្យលង់ស្លាប់ទាំង២នាក់បងប្អូនតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យសព រួចបានសន្និដ្ឋានថា ក្មេង រងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពក្មេងរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES