ខេត្តប៉ៃលិន ៖ នារីក្រមុំម្នាក់ បានលង់ស្នេហ៍លើបុរសម្នាក់ដែលមានប្រពន្ធរួចទៅហើយ និង ថែមទាំងស្ម័គ្រចិត្តរួមរស់គ្រែ១បីនាក់ទៀតផង ហើយទោះជាម្តាយខំហាមប្រាម អូសទាញឱ្យ កូនស្រីកាត់ចិត្តយ៉ាងណា ក៏មិនព្រម ទើបម្តាយ ខឹង ប្តឹងប៉ូលិសឱ្យចាប់ទាំង៣នាក់ (ប្តី ប្រពន្ធ ដើម ប្រពន្ធចុង) ដោយចោទប្រកាន់ពីបទបង្ខាំង ទុក និងជួញដូរមនុស្ស បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ទាំង៣នាក់ ប្តី ប្រពន្ធដើម និងប្រពន្ធចុង ដែលត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន រួមមាន បុរសជាប្តីមានឈ្មោះហ៊ីវ វណ្ណា អាយុ២៨ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធដើម មានឈ្មោះជុំ ចន្ទ្រា អាយុ២៨ឆ្នាំ ដោយឡែកនារីជាប្រពន្ធចុង មាន ឈ្មោះលន់ និមល អាយុ២០ឆ្នាំ។ អ្នកទាំង៣ កំពុងរួមរស់ជាមួយគ្នា នៅចំណុចភូមិកើតហេតុ ខាងលើ។
លោកស្រី ឧត្តមសេនីយ៍ត្រី សាន់ សាវឿន ស្នងការរងទទួលបន្ទុកផែនប្រឆាំងការជួញដូរ មនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានពីលោកពេញ វិបុល អគ្គព្រះរាជអាជ្ញារង នៃសាលាឧទ្ធរណ៍ បានឱ្យដឹងថា នៅក្នុងខេត្ត ប៉ៃលិន មានករណីនាំចេញមនុស្សមិនស្របច្បាប់ និងចាប់បង្ខាំងក្មេងស្រីអាយុ១៦ឆ្នាំ នៅចំណុច ភូមិថ្មី ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
លោកស្រីស្នងការរង បន្តថា បន្ទាប់មក ក្រោយពីទទួលបានបញ្ជាដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរ- បាលខេត្តប៉ៃលិន លោកស្រីបានដឹកនាំកម្លាំង ជំនាញចុះដល់លំនៅឋានសង្ស័យខាងលើ លុះ ទៅដល់ ក៏ប្រទះឃើញមនុស្ស៣នាក់ (ប្រុស១ ស្រី២) កំពុងរស់នៅក្នុងផ្ទះនោះ និងបានអះ- អាងថា ពួកគេទាំង៣នាក់ ត្រូវជាប្តីប្រពន្ធនឹង គ្នា ពោលគឺប្តី ប្រពន្ធដើម និងប្រពន្ធចុង ដែល ស្ម័គ្រចិត្តរួមរស់ជាមួយគ្នា ដោយគ្មានការបង្ខិត បង្ខំអ្វីនោះទេ។
នៅចំពោះមុខសមត្ថកិច្ច នារីឈ្មោះលន់ និមលដែលត្រូវម្តាយប្តឹងថា បានរងគ្រោះ ព្រោះ ត្រូវប្តីប្រពន្ធ២នាក់ចាប់បង្ខាំងទុក និងជួញដូរ មនុស្សនោះ បានរៀបរាប់ប្រាប់ថា មិនមានរឿង ដូចអ្វីដែលម្តាយប្តឹងចោទប្រកាន់នោះទេ តាម ពិត នាងបានស្រលាញ់គ្នាជាមួយបុរសឈ្មោះ ហ៊ីវ វណ្ណា អស់រយៈពេល៥ឆ្នាំមំកហើយ ហើយ នាងក៏ដឹងច្បាស់ថា បុរសនេះមានប្រពន្ធរួចទៅ ហើយដែរ តែនាងមិនអាចដកចិត្តបាន ទើបស្ម័គ្រ ចិត្តរួមរស់ជាប្រពន្ធចុងរហូតមក លុះក្រោយ ពីប្រពន្ធដើមចិត្តទូលាយ ព្រមបើកភ្លើងខៀវ ទីបំផុត ប្តីក៏នាំនាងដែលជាប្រពន្ធចុងទៅរួមរស់ ក្រោមដំបូលតែ១ គឺគ្រែ១ដេក៣នាក់ (ប្តី ប្រពន្ធដើម និងប្រពន្ធចុង) ដោយពុំមានអ្នក ណាម្នាក់ បង្ខំចិត្តនាង និងចាប់បង្ខាំងនាងទុក នោះទេ។
នារីឈ្មោះលន់ និមល បានអះអាងថា មូលហេតុដែលម្តាយនាងដាក់ពាក្យបណ្តឹងថា មានគេចាប់បង្ខាំងនាងទុក និងជួញដូរនាងនេះ គឺដោយសារតែម្តាយ បានព្យាយាមហាមប្រាម មិនឱ្យនាងទាក់ទងជាមួយបុរសឈ្មោះហ៊ីវ វណ្ណា តទៅទៀត និងធ្លាប់ហៅនាងឱ្យត្រឡប់ទៅផ្ទះ វិញជាច្រើនលើកច្រើនសារមកហើយ តែនាង មិនព្រមទៅ ទីបំផុត ម្តាយនាងខឹងសម្បា ក៏ ទៅដាក់ពាក្យបណ្តឹងតែម្តង ទាំងដែលការពិត នាងកំពុងរួមរស់ជាមួយប្តី និងប្រពន្ធដើមយ៉ាង សុខសាន្ត។
ក្រោយពីសាកសួរដឹងដំណើររឿងរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ពុំមានករណី ដូចដែល ស្ត្រីជាម្តាយនារីឈ្មោះលន់ និមល បានប្តឹងទៅ លោកអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍នោះ ទេ តាមពិតរវាងនារីឈ្មោះលន់ និមល និង បុរសខាងលើ បានស្រលាញ់គ្នា និងព្រមរួមរស់ ដោយស្ម័គ្រចិត្ត ព្រមទាំងមានការយល់ព្រមពី ស្ត្រីជាប្រពន្ធដើមថែមទៀតផង ពោលគឺមិនមែនជាករណី បង្ខាំងមនុស្សដោយខុសច្បាប់ ដូចការប្តឹងចោទប្រកាន់នោះទេ៕