ខេត្តបន្ទាយមានជ័យ ៖ នារីវ័យក្មេងម្នាក់ ត្រូវបុរសម្នាក់ល្បួងឱ្យឆ្លងដែនចេញទៅធ្វើការ នៅទឹកដីថៃ លុះពេលនាំទៅដល់កន្លែងព្រៃ ស្ងាត់ ក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ នារីរងគ្រោះ រហូតដល់បានសម្រេច លុះបែក ធ្លាយរឿងរ៉ាវ ក៏ត្រូវម្តាយនារីរងគ្រោះដាក់ពាក្យ បណ្តឹងឱ្យកម្លាំងអាវុធហត្ថ ចាប់ឃាត់ខ្លួន កាល ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិ ពាមកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រ– ព្រះ។
បុរសល្មោភកាម ដែលល្បួងនារីវ័យក្មេង ចេញទៅធ្វើការនៅស្រុកថៃ រួចក៏ចាប់រំលោភ សេពសន្ថវៈ រហូតដល់បានសម្រេច មានឈ្មោះ ឆាន់ ពស់ អាយុ៣៣ឆ្នាំ ជាអ្នកនាំពលករឆ្លង ដែនចូលទឹកដីថៃ ដោយខុសច្បាប់ មានលំនៅ ក្នុងភូមិ–ឃុំដែលកម្លាំងអាវុធហត្ថចុះចាប់ឃាត់ ខ្លួន។ ចំណែកនារីរងគ្រោះ មានឈ្មោះរ.ដ.ល អាយុ១៧ឆ្នាំ មុខរបរពលករចំណាកស្រុក ធ្វើការ នៅប្រទេសថៃ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បានឱ្យដឹងថា នៅមុនពេល កើតហេតុ កម្លាំងអាវុធហត្ថ បានទទួលពាក្យ បណ្តឹងពីស្ត្រីជាម្តាយនារីរងគ្រោះ ដោយបាន ប្តឹងចោទប្រកាន់ទៅលើឈ្មោះឆាន់ ពស់ ថាបាន ចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់ រហូត ដល់បានសម្រេច កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ដែលសកម្មភាពនេះ ជនសង្ស័យបានប្រព្រឹត្ត នៅលើទឹកដីថៃ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ ជនសង្ស័យបានលួង លោមនាងឱ្យចេញទៅធ្វើការនៅស្រុកថៃ ដោយ រូបគេធានាជូនឆ្លងដែន លុះពេលនាងយល់ព្រម និងនាំគ្នាចេញទៅដល់ចំណុចព្រៃស្ងាត់មួយ– កន្លែងក្នុងទឹកដីថៃ ស្រាប់តែជនសង្ស័យបានចាប់ នាងរំលោភសេពសន្ថវៈរហូតដល់បានសម្រេច តែម្តង។ បន្ទាប់មក ដោយខ្លាចនាងមានផ្ទៃ– ពោះ ជនសង្ស័យក៏ទិញថ្នាំពន្យារកំណើតចំនួន ២បន្ទះមកឱ្យនាងលេប លុះពេលនាងទៅដល់ កន្លែងធ្វើការនៅប្រទេសថៃ នាងក៏យករឿង នេះប្រាប់សាច់ញាតិ ហើយសាច់ញាតិក៏ទូរស័ព្ទ ប្រាប់ឪពុកម្តាយនាងនៅស្រុកខ្មែរ និងបានដាក់ ពាក្យបណ្តឹង ទារសំណងជំងឺចិត្តចំនួន៤ម៉ឺនបាត បន្ទាប់មក ក៏ណាត់ជនសង្ស័យមកស្រុកកំណើត វិញ ដើម្បីដោះស្រាយគ្នា តែជនសង្ស័យមិន ព្រមសងសំណង ទើបម្តាយនាងសម្រេចប្តឹង កម្លាំងអាវុធហត្ថ ឱ្យចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
មន្ត្រីអាវុធហត្ថ បានបន្តថា ក្រោយពីទទួល បានពាក្យបណ្តឹងរបស់ភាគីរងគ្រោះ កម្លាំងអាវុធ– ហត្ថបានចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ រួចនាំមកធ្វើការសាកសួរតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឆាន់ ពស់ បានសារភាពថា រូបគេពិតជាធ្វើ សកម្មភាពចាប់រំលោភនារីរងគ្រោះ រហូតដល់ បានសម្រេចដូចអ្វីដែលនារីរងគ្រោះ ប្តឹងចោទ ប្រកាន់ប្រាកដមែន ដោយដំបូងឡើយនៅអំឡុង ពេលដែលរូបគេ នាំនារីរងគ្រោះឆ្លងដែនចូល ទៅរកការងារធ្វើនៅស្រុកថៃ រូបគេបានចាប់ រំលោភនាងនៅក្នុងព្រៃស្ងាត់ រហូតដល់បាន សម្រេច រួចក៏ទិញថ្នាំពន្យារកំណើតមកឱ្យនាង លេប ព្រោះខ្លាចមានផ្ទៃពោះ ទីបំផុតរឿងរ៉ាវ បែកការណ៍ ក៏ត្រូវម្តាយនាងណាត់រូបគេឱ្យមក ជួបដោះស្រាយគ្នានៅស្រុកខ្មែរ និងបានប្តឹង ទារសំណង៤ម៉ឺនបាត តែដោយរូបគេមិនមាន លទ្ធភាព ក៏ត្រូវម្តាយនារីរងគ្រោះប្តឹងឱ្យកម្លាំងអាវុធហត្ថ ចាប់ខ្លួនតែម្តង។
ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ដើម្បី ចាត់ការបន្ត តាមនីតិវិធី៕