Thursday, September 11, 2025
Homeព័ត៌មានជាតិជួល​ម៉ូតូ​កង់​បី​ឲ្យ​ប្រើ បែ​រជាយ​កទៅ​បញ្ចាំ​បាត់​៣​ថ្ងៃ​ក្រោយ​រក​ឃើញ

ជួល​ម៉ូតូ​កង់​បី​ឲ្យ​ប្រើ បែ​រជាយ​កទៅ​បញ្ចាំ​បាត់​៣​ថ្ងៃ​ក្រោយ​រក​ឃើញ

ភ្នំពេញ ៖ បុរសម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ បន្ទាប់ពីជួលម៉ូតូកង់បីទៅឲ្យបុរសម្នាក់ ទៀតសម្រាប់របររកសុី  បែជាយកម៉ូតូកង់បីទៅបញ្ចាំបាត់ ៣ថ្ងៃក្រោយ ទើបរកឃើញដឹងកន្លែង បញ្ចាំ តែត្រូវបានចាក់សោជាប់ រកថៅកែហាងមិនឃើញ ទាំងម្ចាស់ ទាំងប៉ូលីសបានត្រឹមឈររងចាំមុខ ឃ្លាំងអត់មានស្លាកយុីហោមួយកន្លែង កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ តាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ហាវ ច័ន្ទថារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ក្រុមហ៊ុនលក់ម៉ូតូកង់បី មានទីលំនៅផ្ទះលេខ៣៥៨E0 1-2 ផ្លូវ២៤៥ ក្រុម៣៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកមូ៉តូកង់បីដែលជនសង្ស័យយកទៅបញ្ចាំបាត់ ម៉ាកBAJAJRE ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FB-6513 ។ ដោយឡែកជនសង្ស័យ ដែលបានជួលហើយបែជាយកបញ្ចាំបាត់ មានឈ្មោះ ឡេង សុផុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តែគេចខ្លួនបាត់ ។

តាមសម្តីម្ចាស់កង់បី ក៏ជាម្ចាស់ក្រុមហ៊ុន បានឲ្យដឹងថា គាត់បនជួលមូ៉តូកង់បីមួយគ្រឿងខាងលើឲ្យទៅឈ្មោះ ឡេង សុផុន តាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦មកម្លេះ ដោយគិតតម្លៃឈ្នួល ក្នុង១ថ្ងៃ៥ដុល្លា លុះរហូតមកដល់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ ក៏មិនឃើញឈ្មោះ ឡេង សុផុន ទៅទូទាត់លុយឈ្នួល គ្រាន់តែទូរស័ព្ទប្រាប់ក្រុមហុ៊នថា មកយកម៉ូតូកង់បីវិញទៅ ហើយក៏បិទទូរស័ព្ទបាត់ ផ្តាច់ការទំនាក់ទំនង រងចាំមើលជនសង្ស័យ យកមូ៉តូកង់បីវិលចូលក្រុមហុ៊នវិញ អស់រយៈពេល៣ថ្ងៃនៅតែ មិនឃើញជនសង្ស័យ តែដោយសារ មូ៉តូភ្ជាប់ប្រព័ន្ធGPS ទើបឆែករកមើល ទីតាំងដែលម៉ូតូចត រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧នេះ មកតាមស្វែងរក ក៏ប្រទះឃើញម៉ូតូកង់បីកំពុងនៅក្នុងហាងបញ្ចាំមួយកន្លែង គ្មានស្លាកយុីហោទៅវិញ ទើបរត់ទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ជួយអន្តរាគមន៍ រហូតដល់កម្លាំងនគរបាល និងម្ចាស់ជនរងគ្រោះចុះទៅ ដល់ហាងបញ្ចាំ តែត្រូវបានថៅកែ ហាងបញ្ចាំបិទទ្វារចាក់សោ៣ជាន់ជាប់បាត់ទៅហើយ ទាំងប៉ូលីសទាំងម្ចាស់ បានត្រឹមឈរមើល មុខឃ្លាំង កន្លែងបញ្ចាំតែបុ៉ណ្ណោះ ។ ក្រោយពីដឹងកន្លែងជនសង្ស័យយកម៉ូតូកង់បីទៅបញ្ចាំ តែមិនទាន់មានលទ្ធភាពដោះស្រាយយកម៉ូតូមកវិញបាន ខណៈដែលមិនឃើញថៅកែហាងបញ្ចាំ ប៉ូលីសសម្រេចដកខ្លួនថយសិន រាយការណ៍បន្តទៅផ្នែកជំនាញអធិការដ្ឋាន រងចាំអនុវត្តត៍ទៅតាមនីតិវិធី ។

បើតាមប្រជាពលរដ្ឋនៅក្បែរនោះ បានឲ្យដឹងថា ថៅកែហាង បញ្ចាំ គ្មានស្លាកយុីហោខាងលើ ជាមន្រ្តីនគរបាល តែមិនច្បាស់ថានៅខាងណាទេ ។ ពលរដ្ឋបន្តទៀតថា រាល់ថ្ងៃ យប់ ឃើញតែមនុស្ស យកមូ៉តូ រថយន្ត កង់បី មកដាក់បញ្ចាំជាហីរហែ ទោះជាអត់មានឯកសារសំគល់យានយន្ត ក៏ទទួលដែរតែគ្រាន់ខុសតម្លៃគ្នាតែបុ៉ណ្ណោះ មានឯកសារសំគាល់គ្រប់គ្រាន់ បញ្ចាំបានថ្លៃ កាលបើអត់ដាក់បញ្ចាំបានថោក បែបនេះជាឱកាសមួយសម្រាប់ ជលទ្ធភាព របស់ក្រុមទុច្ចរឹក លួច កាច់កមូ៉តូបានហើយ មិនចាំបាច់ជិះទៅឆ្ងាយ រត់ចូលហាងបញ្ចាំភ្លែត អត់ឯកសារក៏ទទួលដែរ ហើយគេចខ្លួនភ្លាម ពករោះម្ចាស់ហាងមានខ្នងក្រាស់ទៅហើយ ៕

RELATED ARTICLES