ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ រត់គេចចេញពីផ្ទះ អស់រយៈពេល២យប់៣ថ្ងៃ ដោយទៅជាមួយម៉ូតូមួយគ្រឿងផងដែរ ជាក្តីព្រួយបារម្មណ៍ ពីឪពុកម្តាយ ក្រុមគ្រួសារទៅវិញ ក្រោយពីស្តីប្រដៅអប់រមទូន្មានរឿងយកកាតគ្រីទៅបញ្ចាំ យកលុយជួយជាមនុស្សធម៌ដល់មិត្តភ័ក្ររួមការងារ បែជាកូនស្រីតូចឃ្នើសចិត្តត្បិតមិនស្តាប់សម្តីឪពុកម្តាយ បែជារត់គេចចេញពីផ្ទះទៅវិញ ទើបឪពុកម្តាយ ព្រួយបារម្មណ៍ពីសុវត្តិភាពកូន រត់ទៅប្តឹងនគរបាលបុ៉ស្តិ៍ឃ្មួញ ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧នេះ ។
នារីវ័យក្មេងដែលរត់ចេញពីផ្ទះ មានឈ្មោះ អ៊ុំ អង្គារ័ត្ន អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្រុកកំណើតភូមិចំបក់ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានឪពុកឈ្មោះ សេន ចំរើន អាយុ៤២ឆ្នាំ មុខរបរសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ មានម្តាយឈ្មោះ នាង ណាក់ អាយុ៣៧ឆ្នាំ មុខរបរមេផ្ទះ ។ ចំណែកមូ៉ូតូដែលកូនស្រីយកជិះចេញទៅបាត់ម៉ាក ហុងដា សេ១២៥ សេរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-7086។
តាមសម្តីលោក ម្តាយនារីខាងលើ បានឲ្យដឹងថា មុនកើតហេតុ
គាត់បានស្តីប្រដៅដល់កូនខាងកើរឿងយកកាតគ្រឺម៉ូតូទៅបញ្ចាំយកលុយទៅជួយមិត្តភ័ត្ត្រដែលឳពុកម្តាយមិនដែលស្គាល់ក្រោយពីស្តីប្រដៅហើយកូនខាងលើបានអូសម៉ូតូជិះចេញទៅពេលនោះគាត់មិនចាប់អារម្មណ៍រហូតដល់យប់ទូរស័ព្ទមិនចូលទើបបង្ករភ្ញាក់ផ្អើរដឹងថាកូនរត់ចេញពីផ្ទះ។
ក្នុងរឿងនេះឳពុកម្តាយសូមអោយកូនវិលចូលផ្ទះវិញគាត់មិនខឹងអ្វីឡើយនាព្រឹកថ្ងៃទី១៤មិនា២០១៧នេះឳពុកម្តាយគាត់បានត្រឹមកាន់រូបថត២សន្លឹកមកប្តឹងនគរបាលប៉ុស្តិ៍ឃ្មួញ ខណ្ឌសែនសុខអោយជួយអត្តរាគមន៍ប៉ុណ្ណោះ៕