Friday, October 3, 2025
Homeសង្គម និងជីវិតរកឃើញម្រើមព្រះ ៣ប្រភេទ នៅតំបន់ភ្នំថ្មកំបោរ

រកឃើញម្រើមព្រះ ៣ប្រភេទ នៅតំបន់ភ្នំថ្មកំបោរ

ភ្នំពេញ ៖ សត្វល្អិតប្រភេទម្រើមព្រះ ៣ប្រភេទ ត្រូវបានអ្នកវិទ្យាសាស្ត្រនៅកម្ពុជា រកឃើញនៅតំបន់ភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងកំពត។ ការរកឃើញសត្វល្អិតទាំង៣ប្រភេទនេះ ត្រូវបានប្រកាសដោយអង្គការសត្វព្រៃនិងរុក្ខជាតិ សហការជាមួយក្រុមអ្នកជំនាញអន្តរជាតិ និងក្រសួងបរិស្ថាន នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥។

សត្វទាំងនេះ គឺរួមមាន ប្រភេទ Orthomorpha efefai, Orthomorpha tergoaurantia, និង Orthomorpha battambangiensis។ ប្រភពដដែល បានអះអាងថា នេះជាកំណត់ត្រាថ្មីសម្រាប់ពិភពលោក នៅតំបនភ្នំថ្មកំបោរ ក្នុងខេត្តបាត់ដំបង និងខេត្តកំពត នៃប្រទេសកម្ពុជា។

ការរកឃើញនេះ បានបង្កើនចំនួនប្រភេទម្រើមព្រះ ក្នុងប្រភេទ Orthomorpha នៅកម្ពុជា ពីចំនួន៣ប្រភេទ ឡើងទៅចំនួន ៦ប្រភេទ ហើយវាក៏បញ្ជាក់ពីសារសំខាន់នៃការការពារតំបន់ទេសភាពភ្នំថ្មកំបោរ នៅក្នុងប្រទេសកម្ពុជា ដែលជាជម្រកប្រភេទជីវៈចម្រុះសំខាន់ៗ ដែលអ្នក ជំនាញ អាចមានឱកាសរកឃើញនូវប្រភេទថ្មីសម្រា ប់ពិភពលោកបន្ថែមទៀត។

តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ពីការជីកយករ៉ែ ការពង្រីកសក ម្មភាពកសិកម្ម និងការអភិវឌ្ឍដែលមិនបានគិតពីចីរភាព។ ការការពារតំបន់ទាំងនេះ ពិតជាចាំបាច់មិនត្រឹមតែសម្រាប់ការការពារជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង សម្រាប់ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងបេតិកភណ្ឌវប្បធម៌សំខាន់ៗផងដែរ៕

RELATED ARTICLES