Tuesday, October 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងធ្លាក់ខ្លាំង ជន់លិចផ្ទះ៦ខ្នង

ភ្លៀងធ្លាក់ខ្លាំង ជន់លិចផ្ទះ៦ខ្នង

ខេត្តកំពង់ស្ពឺ ៖ ភ្លៀងធ្លាក់បន្តគ្នាប៉ុន្មានថ្ងៃជាប់ៗគ្នា បានបណ្តាលឱ្យផ្ទះពលរដ្ឋ ចំនួន៦ខ្នង ស្ថិតនៅក្នុងភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងការជន់លិច ហើយផ្លូវជាច្រើនម៉ែត្រ ត្រូវទឹកហូរកាត់ ប៉ុន្តែមិនប៉ះ ពាល់ធ្ងន់នោះទេ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ យោងតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្តកំពង់ស្ពឺ ដោយលោកស្នងការបានយកចិត្តទុកដាក់អំពីបញ្ហាជំនន់ទឹកភ្លៀង នៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាន នគរបាលស្រុកបសេដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆាយ ប៊ុនរិទ្ធ អធិការរងទទួលការងារសេនាធិការ បានចុះពិនិត្យស្ថានភាពទឹកជន់លិចផ្ទះប្រជាពលរដ្ឋ ចំនួន៦ខ្នង និងទឹកហូរកាត់ផ្លូវបេតុង ក្នុងភូមិប្រវែង ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោកអធិការរងនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពទឹក បានស្រកជាបណ្តើរៗ ពុំមានសភាពធ្ងន់អ្វីគួរឱ្យកត់សម្គាល់នោះឡើយ៕

RELATED ARTICLES