Wednesday, November 12, 2025
Homeចរាចរណ៍តា៨៣ឆ្នាំ ដើរឆ្លងផ្លូវ ម៉ូតូបុកស្លាប់

តា៨៣ឆ្នាំ ដើរឆ្លងផ្លូវ ម៉ូតូបុកស្លាប់

ខេត្តកំពង់ស្ពឺ ៖ លោកតាវ័យ៨៣ឆ្នាំម្នាក់ កំពុងដើរឆ្លងផ្លូវ ស្រាប់តែត្រូវបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ និងបានស្លាប់ ក្រោយបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកភាគីអ្នកបើកម៉ូតូ បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៤៥នាទីល្ងាច ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ លេខ១៤៤០ ត្រង់ចំណុចភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង។

លោកតារងគ្រោះដែលត្រូវម៉ូតូបុកស្លាប់ មានឈ្មោះ កង មឿន អាយុ៨៣ឆ្នាំ មានលំនៅ ភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង។ ចំណែកភាគីអ្នកបើកម៉ូតូ មានឈ្មោះទួន ផៃ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិទួលស្តៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ (រងរបួសធ្ងន់)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R-2835 បើកបរដោយឈ្មោះទួន ផៃ ធ្វើដំណេរតាមបណ្តោយផ្លូវក្រាលកៅស៊ូ លេខ១៤៤០ ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះពេលធ្វើដំណើរមកដល់ចំ ណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុកលោកតារងគ្រោះ ឈ្មោះ កង មឿន ដែលកំពុងដើរឆ្លងផ្លូវ ក្នុងទិសពីលិច ទៅកើត បណ្តាលឱ្យបុរសចំណាស់ ជាអ្នកថ្មើរជើង បានរងរបួសធ្ងន់ និងត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ភ្លាមៗដែរ តែអកុសល លោកតារងគ្រោះ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។ ចំណែកភាគីអ្នកបើកបរម៉ូតូ បានរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះព្យា បាលនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋ បាលឃុំព្នាយ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែសពលោកតារងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើ កំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES