Wednesday, November 26, 2025
Homeចរាចរណ៍ផ្លូវថ្មើរជើងចតុមុខ ៨៦ថ្ងៃ ទេសចរដើរកម្សាន្ត ជិត៦លាននាក់

ផ្លូវថ្មើរជើងចតុមុខ ៨៦ថ្ងៃ ទេសចរដើរកម្សាន្ត ជិត៦លាននាក់

ភ្នំពេញ ៖ យោងតាមស្ថិតិនៃមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបង្ហាញថា ភ្ញៀវទេសចរដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ដែលបើកដំណើរកាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បើគិតមកត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល ៤៣សប្តាហ៍ហើយដែលស្មើនឹង ៨៦ថ្ងៃ ទទួលបានភ្ញៀវទេសចរសរុប ប្រមាណ ៥ ៧១៦ ០០០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ ចំនួន ៥ ៥៨៥ ៣០០នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិ ចំនួន ១៣០ ៧០០នាក់។

ក្នុងចំនួនខាងលើនេះ បើគិតក្នុងមួយថ្ងៃ ផ្លូវថ្មើរជើងចតុមុខ ទទួលបានភ្ញៀវទេសចរ ប្រមាណជា ៥០ ០០០នាក់។ យោងតាមស្ថិតិនេះ បង្ហាញថា ផ្លូវថ្មើរជើង ទទួលបានការពេញនិយមយ៉ាងខ្លាំង ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

ផ្លូវថ្មើរជើងចតុមុខ ត្រូវបានគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើន ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ដែលធ្វើឱ្យរាជធានីភ្នំពេញ ជាប់លេខ១០ ក្នុងចំណោមទីក្រុងដ៏ធំល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៥ (‎ប្រភពពីទស្សនាវដ្តីទេសចរណ៍ Condé Nast Traveler)៕

RELATED ARTICLES