ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានជនរងគ្រោះមួយក្រុមនាំគ្នាចាប់ឃារ់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីជនសង្ស័យ បានឆបោកទៅលើក្រុមជនរងគ្រោះគ្នា៤នាក់ ក្នុងម្នាក់បោកយកលុយ៧មុឺនរៀល ដោយលេសធានា នាំចូលធ្វើការងាររោងចក្រ កាលពីព្រឹកថ្ងៃ១៥ ខែមិនាម្សិលមុិញ នៅមុខរោងចក្រខ្វាន់ទុង ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បោកបានលុយ២៨មុឺនរៀលនិងទូរស័ព្ទដៃមួយគ្រឿង បែជាគេចខ្លួន បាត់មុខរហូតដល់រសឥលថ្ងៃទី១៦នេះប្រទះឃើញមុខព្រួតនាំគ្នាចាប់ចូលប៉ុស្តិ៍ប៉ូលីស ។
ជនឆបោក មានឈ្មោះ សាន្ត វេហា ហៅនាយស្វិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ខ្វាន់ទុង ស្នាក់នោផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រែកតានួង ឃុំព្រែកតានួង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ចំណែកជនរងគ្រោះ មានគ្នា៤នាក់ បងប្អូនអ្នកភូមិឃុំជាមួយគ្នា ទើបមករកការងារធ្វើ ទី១ ឈ្មោះ មួន ទុន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។ ទី២ ឈ្មោះ វ៉ាន វី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ភូមិតាងួន សង្កាត់កាកាប ។ ទី៣ ឈ្មោះ សាំង ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង ។ ទី៤ ឈ្មោះ សួង បឿន ភេទប្រុស អាយុ២៦ឆ្នាំ ។ ជនរងគ្រោះទាំង៤នាក់ ត្រូវជាបងប្អូននឹងគ្នា មានស្រុកកំណើតភូមិថ្លុង ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ ចាញ់បោកអស់លុយម្នាក់៧មុឺនរៀល ដោយឡែកឈ្មោះ មួន ទុន អស់លុយ៧មុឺនរឥលហើយ ថែមទាំងអស់ទូរស័ព្ទអាយហ្វូន មួយគ្រឿងតម្លៃ១៤៥ដុល្លាបន្ថែមទៀត ។
តមសម្តីជនរងគ្រោះ ជាដើមបណ្តឹង បាបឲ្យដឹងថាពួកខ្លួន ទើបតែមកពីស្រុកកំណើត រកការងារធ្វើ ហើយនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិនាម្សិលមុិញ ពួកខ្លួនទាំង៤នាក់ បានដើរថ្មើរជើង មករកធ្វើតេស្ត ចូលធ្វើការងារ នៅរោងចក្រខ្វាន់ទុង ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណៈដែលកំពុងឈររងចាំ ស្រាប់តែលេចមុខជនសង្ស័យខាងលើ ដើរចេញមកពីក្នុងរោងចក្រវសួរនាំ ទាក់មាត់ទាក់សម្តី ជុំវិញរកការងារធ្វើ ជនសង្ស័យក៏បានប្រាប់ថា ពួកបងៗ មានសំណាងហើយ បានជួបរូបគេ ព្រោះគេស្គាល់ថៅកែ ស្គាល់រដ្ឋបាល សុំលុយតែក្នុងម្នាក់៧មុឺនរៀល នឹងបានចូលធ្វើការងាររោងចក្រខាងលើបានដោយស្រួល ។ ប្រភពបនកតទៀតថា ទាំង៤នាក់បងប្អូនឮបែបនេះទុកចិត្ត ក៏ប្រគល់លុយក្នុងម្នាក់៧មុឺនរៀល ហើយជនសង្ស័យសុំខ្ចីយកទូរស័ព្ទ អាហ្វូនពីជនរងគ្រោះ ឈ្មោះ មួន ទុន មួយគ្រឿងថាយកទៅបង្ហាញ ខាងរថយន្តបាល ដើម្បីបញ្ជាក់ថានេះហើយ ទូរស័ព្ទ លេខ របស់អ្នកចង់ចូលធ្វើការពិតប្រាកដមែន ។ គ្រាន់តែបានលុយសរុប២៨មុឺនរៀល និងទូរស័ព្ទដៃមួយគ្រឿងហើយ ជនសង្ស័យ បានដើរចូលទៅបាត់ ទុកឲ្យពួកខ្លួនរងចាំ គេហៅចូលធ្វើការងារ ចាំបាត់ៗ កាន់តែយូរទៅៗ ដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ហើយក៏នៅមិនឃើញ រហូតដល់ល្ងាច កម្មករចេញអស់ពីរោងចក្រហើយក៏នៅមិនឃើញ ម៨នដឹងជនសង្ស័យ ចេញគេចពីពេលណាមកនោះទេ ទើបអស់សង្ឃឹម ពិតជាចាញ់បោកហើយ លុយ៧មុឺនរៀលពួលខ្លួនសុទ្ធតែបានមកពីខុចីបងប្អូន សូម្បីមូ៉តូឌុបមិនទាំងហ៊ានជិះផង សុខចិត្តដើរថ្មើរជើង មករកការងារធ្វើ ផ្ទុយទៅវិញ ត្រូវបានជនសង្ស័យរូបនេះបោកយកលុយអស់រលីង ។
ជនសង្ស័យហេតុតែជាប់កម្ម អ្វីដែលខ្លួនសាងអំពើល្មើសគេចមិនផុតពីច្បាប់ ស្រាប់តែនៅរសៀលថ្ងៃទី១៦ នេះ ប្រទះឃើញមុខនៅម្តុំផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង ក្រុមជនរងគ្រោះព័ទ្ធចាប់ខ្លួនបានតែម្តង យកមកប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ ហើយនគរបាលឆែករកឃើញ នៅក្នុងថង់របស់ជនសង្ស័យមាន ក្រដាស់លិឭុយដុល្លាសែនខ្មោច ឧបករណ៍ឆ្កឹះសោ និងសម្ភារៈមួយចំនួនទៀត ។
ជនសង្ស័យនៅប៉ុស្តិ៍នគរបាល បានសារភាពថាខ្លួនពិតជាឆបោកលុយ និងទូរស័ព្ទដៃពីក្រុមជនរងគ្រោះពិតប្រាកដមែន ហើយនគរបាលឃាត់ខ្លួនជនសង្ស៍យ សាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការបន្តទៅតាមនីតិវិធី ៕