Thursday, December 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឡានដឹកលើសទម្ងន់៣គ្រឿង បើកគេចជញ្ជីង

បង្ក្រាបឡានដឹកលើសទម្ងន់៣គ្រឿង បើកគេចជញ្ជីង

ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចចម្រុះមន្ត្រីស្ថានីយជញ្ជីង កណ្តោលដុំ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានចុះប្រតិបត្តិការឆ្មក់ចាប់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានគេចវាងស្ថានីយ តាមផ្លូវជាតិលេខ៤៤ ត្រង់គីឡូម៉ែត្រលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងចម្រុះ បានឃាត់ថ្លឹងយានយន្តចំនួន៣គ្រឿង (ដឹកដំឡូង និងស្ករ-ស) មានបិទឡូហ្គោ CT ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៩តោនដល់៣៩តោន។

ក្រសួងសាធារណការនិងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹក ជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ឱ្យបានត្រឹមត្រូវ កុំផ្ទុកទម្ងន់លើសកម្រិតអនុញ្ញាត នៃច្បាប់ស្តីពីផ្លូវថ្នល់។

ក្រុមការងារនៅតែបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់និងចាត់វិធាន ការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES