Wednesday, January 14, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីម៉ាក់ អំពាវនាវពលរដ្ឋភៀសសឹក ប្រយ័ត្នគ្រាប់បែកចង្កោមថៃ

ស៊ីម៉ាក់ អំពាវនាវពលរដ្ឋភៀសសឹក ប្រយ័ត្នគ្រាប់បែកចង្កោមថៃ

ភ្នំពេញៈ ជាថ្មីម្តងទៀត លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ (CMAC) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់សំណល់សង្គ្រាមរបស់កងទ័ពថៃ ពិសេសគ្រាប់បែកចង្កោម។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងអង្គភាពស៊ីម៉ាក់ បានចុះបោសសម្អាតគ្រាប់សំណល់សង្គ្រាម រកឃើញគ្រាប់បែកចង្កោម យ៉ាងច្រើន។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ថា “សូមបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់ភូមិឋាន ផ្ទះសម្បែងវិញ សុំមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រោះថ្នាក់ដោយសារ គ្រាប់សំណល់សង្គ្រាមឈ្លានពានរបស់សៀម ជាពិ សេសគ្រាប់បែកចង្កោម…”។

សូមបញ្ជាក់ថា ច្បាប់អន្តរជាតិ ហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាន នៅឆ្នាំ២០១០ និងមានប្រ ទេសចំនួន១២៣ ចូលរួម ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ តែទាហានថៃ បានបំពានច្បាប់អន្តរជាតិ បានប្រើ ប្រាស់គ្រាប់បែកចង្កោម វាយប្រហារមកលើកម្ពុជា យ៉ាងឃោរឃៅ ក្នុងសង្គ្រាមឈ្លានពាន២លើកកន្លងទៅ៕

RELATED ARTICLES