Wednesday, January 21, 2026
Homeព័ត៌មានជាតិរាជរដ្ឋាភិបាល កំណត់យកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៦

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ បោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៦

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ដោយកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ។

សេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១១ សសរ ចុះថ្ងៃចន្ទ ១កើត ឆ្នាំម្សាញ់ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩​ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ បានសម្រេច ដូចខាងក្រោម ៖

ប្រការ១.

ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។

ប្រការ២

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ …៕

RELATED ARTICLES