Wednesday, March 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបក្រុមម៉ូតូកែច្នៃស៊ីម៉ាំង ឃាត់មនុស្ស៦ ម៉ូតូ៦

 បង្ក្រាបក្រុមម៉ូតូកែច្នៃស៊ីម៉ាំង ឃាត់មនុស្ស៦ ម៉ូតូ៦

ភ្នំពេញ ៖ ម៉ូតូ ចំនួន៦គ្រឿង រួមនិងម្ចាស់ម៉ូតូ ចំនួន៦នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បន្តបង្ក្រាបយកទៅព្រមាននិងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឱ្យមានការភ័យខ្លាច និងមានសំឡេង រំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្តាប់ធ្នាប់សាធារណៈលើដងផ្លូវ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកង រាជ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ បានបន្តធ្វើការឃាត់ម៉ូតូ ៦គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿន ក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឱ្យមានការភ័យខ្លាច និងមានសំឡេងរំខានដល់ប្រជាពលរដ្ឋ បាត់ បង់សណ្តាប់ធ្នាប់សាធារណៈលើដងផ្លូវ នៅចំណុចផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត។ ចំណែកម៉ូតូ ទាំង៦គ្រឿង ត្រូវបានដកហូតរក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ៕

RELATED ARTICLES