ភ្នំពេញ ៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា ចុះប្រមូលជនអនាថា រួមទាំងអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន១៦នាក់ បញ្ជូនទៅកាន់ មន្ទីរសង្គមកិច្ច ដើម្បីស្តារនីតិសម្បទាឡើងវិញ។

ការចុះប្រមូលជនអនាថានេះដែរ បានធ្វើកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅក្នុងមូលដ្ឋាន ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកអ៊ី ពៅ អភិបាលរងខណ្ឌ៧មករា បានបញ្ជាក់ប្រាប់ថា ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី លោកថេង សុថុល អភិបាល ខណ្ឌ៧មករា លើបញ្ហាជនអនាថា ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

លោកបានបន្តថា ដើម្បីឱ្យក្នុងមូលដ្ឋាន មិនមានជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន បង្កផលប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ លោកបានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌ ចុះប្រមូលជនអនាថា រួមទាំងអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន១៦នាក់ យក ធ្វើតេស្តទឹកនោម ។ ជាលទ្ធផល កម្លាំងបានពិនិត្យរកឃើញមានសារធាតុញៀន ទាំង១៦នាក់ តែម្តង។

បច្ចុប្បន្ន អាជ្ញាធរខណ្ឌ៧មករា បានបញ្ជូនជនអនាថា និងអ្នកប្រើប្រាស់គ្រឿងញៀន ទៅកាន់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទារាជធានីភ្នំពេញ ដើម្បីស្តារនីតិសម្បទាឡើងវិញ៕

