Tuesday, June 23, 2026
Homeសង្គម និងជីវិតចាប់ផ្សឹកសង្ឃល្បីចាក់សាក់ខ្លួនស្រី ជក់ថ្នាំញៀន ផឹកស្រាថ្នាំក្នុងវត្ត

ចាប់ផ្សឹកសង្ឃល្បីចាក់សាក់ខ្លួនស្រី ជក់ថ្នាំញៀន ផឹកស្រាថ្នាំក្នុងវត្ត

ខេត្តបាត់ដំបង ៖ ក្រោយពីផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម រឿងព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រី ត្រូវបានលាតត្រដាងហើយ ដោយមន្ត្រីសង្ឃ និងមន្ទីរធម្មការខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ផ្សឹកព្រះសង្ឃ ចំនួន ៥អង្គ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោយរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងផឹកស្រាថ្នាំ នៅក្នុងវត្ត ល្មើសវិន័យយ៉ាងធ្ងន់។

អតីតព្រះសង្ឃទាំង ៥អង្គ ដែលត្រូវចាប់ផ្សឹកនោះ គង់នៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្រោយការធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀន ព្រះសង្ឃទ្រុស្តសីល ទាំង ៥អង្គ ត្រូវបានចាប់ផ្សឹក រួមមាន ៖ ១- តោ សុផាត (មេខ្លោង ដែលជាអ្នកចាក់សាក់លើរាងកាយស្រ្តី នៅក្នុងវីដេអូ) ២- ចាន ឌីណា ៣- យួន មករា ៤- វ៉ាត សុវណ្ណ និង ៥- កែ សុខហេង។

នៅក្នុងប្រតិបត្តិការចុះពិនិត្យនៅក្នុងវត្ត និងកុដិ សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ ១-ថ្នាំញៀន ចំនួន ៣កញ្ចប់ ២-ស្រាថ្នាំ ចំនួន ២ដប និងឧបករណ៍ សម្ភារៈសម្រាប់ជក់ថ្នាំញៀន មួយចំនួន។

ក្រោយពីបានចាប់ផ្សឹករួចរាល់ហើយ មន្ត្រីសង្ឃ និងអាជ្ញាធរជំនាញ បានប្រគល់ជនសង្ស័យជាអតីតសង្ឃ ទាំង ៥នាក់ រួមនិងវត្ថុតាង ឱ្យកម្លាំងនគរបាលស្រុកគាស់ក្រឡ នាំខ្លួនទៅសកសួរបន្ត ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES