Friday, June 26, 2026
Homeសេដ្ឋកិច្ចជាតិពិពរណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ តភ្ជាប់ សម្រាប់កិច្ច​សហ​ប្រតិបត្តិការ ឧស្សាហកម្មរវាងកម្ពុជា និងចិន 

ពិពរណ៍ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ តភ្ជាប់ សម្រាប់កិច្ច​សហ​ប្រតិបត្តិការ ឧស្សាហកម្មរវាងកម្ពុជា និងចិន 

ភ្នំពេញៈសមាគមលើកកម្ពស់សេដ្ឋកិច្ចឧសហ្សាកម្មកម្ពុជាគ្រោងរៀបចំ«មហាសន្និបាតអភិវឌ្ឍន៍ឧស្សាកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ » នៅថ្ងៃទី១៧ និង១៨ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈ មណ្ឌុលសន្និបាទ និងពិពរ័ណអន្ដរជាតិកោះពេជ្រ រាជធានីភ្នំពេញ។

 ថ្លែងនៅសន្និសីទសារព័តមានស្ដីពីមហាសន្និបាតអភិវឌ្ឍន៍ឧស្សាកម្មកម្ពុជា-ចិន ឆ្នាំ២០២៦ នៅថ្ងៃទី២៦ មិថុនា លោកAllen Lee ប្រធានសមាគមន៍លើកកម្ពស់សេដ្ឋកិច្ច ឧសហ្សាកម្មកម្ពុជា បានឲ្យដឹងថាព្រឹត្តិការណ៍នោះជាការបើកទំព័រថ្មីមួយសម្រាប់ពិព័រណ៍ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦ ហើយលោកសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង​ឧសហ្សាកម្ម និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់ការគាំទ្រ និងណែនាំដ៍មានតម្លៃ ។ជាមួយគ្នានេះដែរលោកលោកក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាស និងតំណាង​អ្នកតាំងពិព័រណ៍ទាំងអស់ ដែលបានធ្វើដំណើរមកពីទីជិតទីឆ្ងាយមកចូលរួមព្រឹត្តិការណ៍នោះ ។

 លោក Allen Lee បានឲ្យដឹងដែរថាគោលបំណង នៃការបង្កើតសមាគម គឺដើម្បី​ក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការ ឧស្សាហកម្មរវាងកម្ពុជា និងចិន  ហើយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហ​កម្មកម្ពុជា គឺជាស្ថាប័នដែលបានចុះបញ្ជី ស្រប​ច្បាប់ក្រោមក្រសួងមហាផ្ទៃ។

 លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍នៅថ្ងៃសន្និសីទកាសែតដែរថាក្រសួង​ឧស្សាហ​កម្ម​បានចូលរួមយ៉ាងសកម្មក្នុងការជំរុញ និងធ្វើឱ្យប្រសើរឡើង នៃរចនាសម្ព័ន្ធឧស្សាហកម្ម ពង្រឹង​កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីទាក់ទាញ វិនិយោគ​គិន ដែលមានគុណភាពខ្ពស់ ឱ្យចូលមកវិនិយោគនៅកម្ពុជា។លោកថាក្រសួងឧស្សាហកម្ម នឹងបន្តពង្រឹងវិធាន​ការគាំទ្រ កែលម្អបរិយាកាសធុរកិច្ច និងជំរុញដំណើរការធ្វើទំនើបកម្មឧស្សាហកម្ម ឱ្យកាន់តែមានប្រ​សិទ្ធភាព ។លោកបញ្ជាក់ដែរថាក្រសួងក៏ទន្ទឹងរង់ចាំ ធ្វើការជាមួយដៃគូជាតិ និងអន្តរជាតិ​បន្ថែម​ទៀត ដើម្បីរួមគ្នាជំរុញវិស័យឧស្សាហកម្មកម្ពុជា ឱ្យឈានទៅកាន់ ការអភិវឌ្ឍប្រកប​ដោយគុណភាពខ្ពស់ និងចីរភាព។លោកក៍មិនភ្លេចដែរនូវការកោតសរសើរយ៉ាងខ្លាំងចំពោះ សមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ វិស័យឧស្សាហកម្មរវាងកម្ពុជា-ចិន។

គួរបញ្ជាក់ថាព្រឹត្តិការណ៍«មហាសន្និបាតអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និង​ពិព័រណ៍​ឧស្សាហកម្មកម្ពុជា-ចិន ឆ្នាំ២០២៦»ជាវេទិកាឧស្សាហកម្ម ដ៏មានសារៈសំខាន់ ដែលនឹង​បង្កើតឱកាសសម្រាប់សហគ្រាស ក្នុងការផ្លាស់ប្តូរ បទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកធនធាន។ ទន្ទឹមនឹងនេះ វាក៏នឹងរួមចំណែក​លើក​កម្ពស់តួនាទី និងភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងខ្សែសង្វាក់ ឧស្សាហកម្ម និងខ្សែ​សង្វាក់​ផ្គត់ផ្គង់ក្នុងតំបន់ផងដែរ៕

RELATED ARTICLES