Monday, September 22, 2025
Homeព័ត៌មានជាតិស្លុតចិត្តខ្លាំងណាស់!!! ស្ត្រីម្នាក់បានស្លាប់ជាមួយកូននៅក្នុងផ្ទៃពេលសម្រាល នៅស្រុកស្ទោង

ស្លុតចិត្តខ្លាំងណាស់!!! ស្ត្រីម្នាក់បានស្លាប់ជាមួយកូននៅក្នុងផ្ទៃពេលសម្រាល នៅស្រុកស្ទោង

នៅរសៀលថ្ងៃនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំងដល់នារីម្នាក់ដែលបានស្លាប់នៅពេលសម្រាលកូន ព្រមជាមួយកូននៅក្នុងពោះផងដែរ នៅពេលកំពុងសម្រាលកូន។

បើតាមគណនីហ្វេសប៊ុក Singim Taing បានបង្ហោះសារដែលមានន័យថា “មិនគួរទេ RIP sister ថានឹងទទួលបានសមាជិកថ្មី តែបែរជាត្រូវបាត់បង់ថែមម្នាក់ទៀត សុខភាពល្អទាំងម្តាយទាំងកូន ហេតុអីក្លាយជាបែបនេះទៅវិញ”។ ដែលបានធ្វើឲ្យមិត្តភក្តិនៅក្នុងហ្វេសប៊ុក បានComment ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។

តាមរយៈ Comment របស់អ្នកលេងហ្វេសប៊ុក ដែលបានប្រើឈ្មោះ Ly Khanika បានសួរថា “Who’s she her?” ម្ចាស់គណនីឈ្មោះ  Singim Taing បានឆ្លើយតបថា “Cousin”។

គួរបញ្ជាក់ថា នារីដែលស្លាប់ ជាមួយកូននៅក្នងពោះផងនោះ ត្រូវបានគេស្គាល់ថា រស់នៅភូមិត្នោត ស្រុកស្ទោង ខេត្តកំពង់ធំ។

ចំពោះមូលហេតុដែលបណ្តាលឲ្យស្លាប់ទាំងកូននិងម្តាយនេះ មិនទាន់មានការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ និងខាងមន្ទីរពេទ្យនោះទេ៕

RELATED ARTICLES