Tuesday, September 23, 2025
Homeព័ត៌មានជាតិប្រាប់សមត្ថកិច្ចសុទ្ធតែខ្លួនកាន់សីល៥ តែបបួលក្មេងស្រីអាយុ៩ឆ្នាំ ទៅរំលោភក្នុងព្រៃ

ប្រាប់សមត្ថកិច្ចសុទ្ធតែខ្លួនកាន់សីល៥ តែបបួលក្មេងស្រីអាយុ៩ឆ្នាំ ទៅរំលោភក្នុងព្រៃ

ភ្នំពេញ : សមត្ថកិច្ចឃាត់ខ្លួនបុរសវ័យចំនាស់ម្នាក់រំលោភក្មេងស្រីអាយុ៩ឆ្នាំ ពេលម្ដាយក្មេងស្រីរងគ្រោះដឹងធ្លាយរឿង ក៏ប្រញាប់ដឹកដៃកូនស្រីទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ កាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បុរសជនសង្ស័យមានឈ្មោះ ឆាយ យ៉ាន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកព័ត៌មានយើងថា គាត់បដិសេធរាល់ការចោទប្រកាន់ពីម្ដាយក្មេងស្រីអាយុ៩ឆ្នាំ ដែលថារូបគាត់ចាប់ក្មេងស្រីរំលោភ ហើយគាត់មិនដែលធ្វើអំពើថោកទាបនេះទេ គាត់ចាស់ទុំក៏កាន់សីល៥ដែរ រាល់ថ្ងៃហើយធ្លាប់តែប្រលែងលេងក្មេង មិនថាប្រុសស្រីក្នុងភូមិ ក្មេងខ្លះមកសុំលុយទិញស្ករគ្រាប់ ពេលខ្លះគាត់មានលុយក៏ឲ្យម្នាក់២០០រៀល ឬ៥០០រៀល ចែកគ្នាទិញស្ករហូបទៅ តែពេលព្រឹកមិញនេះ សមត្ថកិច្ចបានមកដល់ផ្ទះ ហៅគាត់មកប៉ុស្តិ៍ ដើម្បីសាកសួរនាំពាក់ព័ន្ធរំលោភក្មេងស្រីអាយុ៩ឆ្នាំ ហើយគាត់មកប៉ុស្តិ៍នគរបាល មិនខ្លាចទេ ដោយសារមិនបានប្រព្រឹត្តដូចការចោទប្រកាន់ក្មេងស្រី តែគាត់បានឆ្លើយប្រហែល១សប្ដាហ៍មុន មិនចាំថ្ងៃនិងម៉ោង ខ្លួនបានប្រព្រឹត្តលើក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ ដោយគ្រាន់តែយកដៃលេងប្រដាប់ភេទក្មេងស្រី ដោយពេលក្មេងស្រីចូលក្នុងព្រៃទៅបេះផ្លែឈើហូប ក្រោយពេលយកដៃលេងប្រដាប់ភេទក្មេងស្រីរួច ក៏ដើរចេញពីក្មេងស្រីមកផ្ទះវិញទៅ។

ម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ៅ សុផាន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករបេះត្រកួនបានប្រាប់ថា កូនស្រីរបស់គាត់មានអាយុ៩ឆ្នាំ មុខរបរជាសិស្សស្នាក់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ថ្លែងប្រាប់អ្នកយកពត៍មានសព្វថ្ងៃគាត់មានប្ដីឈ្មោះ យីម យឹម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ និងមានកូនចំនួន៧នាក់ (ស្រី៣ប្រុស៤នាក់) កូនស្រីរងគ្រោះជាកូនស្រីទី៣ ដោយមុនដឹងព័ត៌មានត្រូវបុរសវ័យចំណាស់រំលោភកូនស្រីគាត់ មួយរយះសង្កេតឃើញកូនស្រីគាត់មានអាការ:ក្រៀមក្រំទឹកមុខ និងស្រងូតស្រងាត់ខុសប្លែកពីធម្មតា ទើបមានការសង្ស័យ ក៏សួរនាំកូនស្រី តែកូនស្រីគាត់មិនឆ្លើយអីទាំងអស់ ថាអត់មានរឿងអីទេ ហើយពីមួយថ្ងៃទៅមួយថ្ងៃ គាត់ព្យាយាមសួរនាំរាល់ថ្ងៃ រហូតដល់កាលវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ក៏លួងលោមកូនស្រីគាត់ថាមានបញ្ហាអីប្រាប់ម្ដាយមក ម្តាយមិនវ៉ៃកូនទេ ទើបកូនស្រីនិយាយប្រាប់ថា លោកអ៊ុំឈ្មោះ យ៉ាន បានចាប់ដៃកូនអូសចូលក្នុងព្រៃ និងស្រាតខោកូនចេញយកដៃលាងប្រដាប់ភេទ និងយកប្រដាប់ភេទលោកអ៊ុំ មកដាក់ចូលប្រដាប់ភេទទៀត បន្តិចក្រោយមក កូនយំខ្លាំងពេក លោកអ៊ុំយ៉ាន ក៏ដើរចេញបាត់ទៅ ក្រោយមកកូនមិនហ៊ានប្រាប់ ដោយសារតែលោកអ៊ុំ បានគំរាមបើមានអ្នកដឹងរឿងនេះ នឹងសម្លាប់ចោល ហើយក៏លាក់ទុករហូត តែក្រោយមកបានស្ដាប់ការរៀបរាប់របស់កូនរួច ដោយយប់ពេកមិនទាន់ទៅដាក់ពាក្យបណ្ដឹង លុះដល់ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ មកដាក់ពាក្យបណ្ដឹងដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចចាប់ខ្លួនបុរសនោះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លោកឆាយ យ៉ាន អួតខ្លួនកាន់សីល៥ រៀបរាប់រឿងចាប់រំលោភក្មេងស្រីទៅសមត្ថកិច្ច

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ដោយមានស្រ្តីម្នាក់ដឹកដៃកូនស្រីទៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ខណ្ឌច្បារអំពៅ ចោទប្រកាន់បុរសវ័យចំណាស់ជាអ្នករស់នៅក្នុងភូមិ បានចាប់រំលោភកូនស្រីអាយុ៩ឆ្នាំ ហើយក្រោយមកក៏សមត្ថកិច្ចចុះទៅដល់ផ្ទះជនសង្ស័យ ហៅមកសាកសួរនាំ ក្រោយមកជនសង្ស័យបដិសេធថា ខ្លួនមិនបានរំលោភទេ គ្រាន់យកដៃលេងប្រដាប់ក្មេងស្រី ហើយទោះជាយ៉ាងណា ក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ បាននិយាយច្បាស់លាស់ថា បុរសជនសង្ស័យពិតជាបានរំលោភពិតមែន ហើយក្រោយពីសាកសួរនាំ ក៏ធ្វើការឃាត់ខ្លួនបុរសជនសង្ស័យពីបទរំលោភក្មេងស្រីអាយុ៩ឆ្នាំ ជាអនិតីជនក្រោមអាយុ១៥ឆ្នាំ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត៕

ម្តាយកុមារីរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស
RELATED ARTICLES