Friday, September 26, 2025
Homeព័ត៌មានជាតិនារីម្នាក់មិនស្រួលខ្លួនអង្គុយនៅមាត់កាំជណ្តើរកម្ពស់៣ម៉ែត្រ វិលមុខដាំដូងធ្លាក់ចុះដី

នារីម្នាក់មិនស្រួលខ្លួនអង្គុយនៅមាត់កាំជណ្តើរកម្ពស់៣ម៉ែត្រ វិលមុខដាំដូងធ្លាក់ចុះដី

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ខណៈដែលកំពុងអង្គុយនៅមាត់កាំជណ្តើរ ស្រាប់តែធ្លាក់ដាំដូងចុះមកដី បណ្តាលឲ្យរងរបួស បង្កឲ្យភ្ញាក់ផ្អើល នឹកស្មានតែមានវិបត្តិរឿងអ្វីមួយ ហើយលោតពីលើផ្ទះ តាមពិតនារីខាងលើមិនស្រួលខ្លួនទៅអង្គុយមាត់ជណ្តើរ ស្រាប់តែងងឹតវិលមុខដាំដូងធ្លាក់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ផ្ទះជួលជាន់ទី១ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ កង ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិព្រះអង្គ ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ពុំមានអ្នកណាម្នាក់ដឹងពីមូលហេតុឡើយ គ្រាន់តែដឹងថា នៅវេលាម៉ោងខាងលើ គេឃើញនារីរងគ្រោះអង្គុយមាត់ជណ្តើរជាន់ទី១ កំពស់ជាង៣ម៉ែត្រ ស្រាប់តែធ្លាក់ដាំដូងមកដី បណ្តាលឲ្យរងរបួសធ្ងន់ វង្វេងបាត់ស្មារតី ហើយព័ត៌នៅកន្លែងកើតហេតុ គេស្មានតែនារីរូបនេះខូចចិត្តរឿងអ្វីមួយហើយ បានលោតទម្លាក់ខ្លួនបែបនេះ ភ្លាមៗនោះត្រូវបានប្រជាការពារពលរដ្ឋអ្នកភូមិជួយ ដឹកតាមម៉ូតូកង់បីទៅសង្រ្គោះនៅគ្លីនិកជម្ពូវ័ន ក្បែរសាលាសង្កាត់ចោមចៅ ។

ជួបជាមួយនារីរងគ្រោះ ក្រោយពីស្រួលខ្លួនបន្តិចក្នុងគ្លីនិក នាងបានឲ្យដឹងថា នាងមិនស្រួលខ្លួន សុំច្បាប់រោងចក្រសម្រាកបានមួយព្រឹក លុះដល់រសៀលអាការៈនៅតែមិនស្រួលខ្លួន ទើបនាងផ្តាំតាមមិត្តភក្តិរួមការងារឲ្យជួយសុំច្បាប់មួយល្ងាចនេះទៀត ហើយនៅវេលាម៉ោងខាងលើ ខណៈដែលមិនស្រួលខ្លួននាងបានចេញមកអង្គុយច្រកមាត់កាំជណ្តើរឡើងជាន់ទី១ ស្រាប់តែវិលងងឹតមុខដួលដាំដូង ស្រវាចាប់មិនជាប់ ធ្លាក់ចុះដល់ដី៕

RELATED ARTICLES