Friday, September 26, 2025
Homeព័ត៌មានជាតិរថយន្តសណ្តោងធុនធំ បើកលឿនទៅបុកបង្គោលភ្លើង

រថយន្តសណ្តោងធុនធំ បើកលឿនទៅបុកបង្គោលភ្លើង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តសណ្តោងធុនធំមួយគ្រឿង បោះពួយយ៉ាងលឿន ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងរអិលរេចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីវេលាម៉ោង១១​យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងត្បូង ស្តុបណតប្រ៊ីត ចម្ងាយប្រមាណ​២០០ម៉ែត្រ តាមបណ្តោយផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-៧៨១៩ ជាប្រភេទរថយន្ត សណ្តោងធុនធំ ​បើកបរដោយបុរសម្នាក់វ័យ​ជាង៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង គេឃើញរថយន្តបង្ក​បើកបរតាមបណ្តោយផ្លូវណតប្រ៊ីដ ក្នុងទិសដៅពីត្បូងទៅជើង​ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុដោយសារផ្លូវទើបធ្វើហើយ ​មានស្ថានភាពរអិល ក៏បណ្តាលឲ្យរថយន្តបង្ក​រេចង្កូតទៅខាងស្តាំ ធ្លាក់ចេញពីផ្លូវទៅបុកបង្គោលភ្លើងដែលនៅតាមចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ចំណែកឯបង្គោលភ្លើ​ងទ្រេតបន្តិច និងដាច់ប្រអប់ភ្លើងធ្លាក់ដល់ដី តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស ភ្លាមៗនេះអ្នកបើកបររថយន្តបង្កបានទាក់ទងហៅបក្ខពួកឲ្យយករថយន្តស្ទូចមកធ្វើការស្ទូចយករថយន្តបង្កចេញពីផ្លូវ បំណង​បើកគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍ទាន់ពេលវេលា។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

RELATED ARTICLES