Friday, September 26, 2025
Homeព័ត៌មានជាតិប្រធានទីផ្សារលក់ស្រាបៀរ បោកប្រាស់លុយថៅកែជាង៤មុឺនដុល្លារ យកទៅលេងល្បែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ប្រធានទីផ្សារលក់ស្រាបៀរ បោកប្រាស់លុយថៅកែជាង៤មុឺនដុល្លារ យកទៅលេងល្បែង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ បុរស​ជាប្រធានទីផ្សារលក់ស្រាបៀរគ្រប់មុខម្នាក់​ ត្រូវបាន​ម្ចាស់​បណ្តឹង​ឃាត់​ខ្លួន​យកទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ផ្សារ​ដើមថ្កូវ ​សាកសួរ ​បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​នោះ​បានធ្វើ​សកម្ម​ភាពរំលោភ​លើ​ទំនុកចិត្ត​ ដោយ​បានលួច​យក​លុយ​ពី​ក្រុមហ៊ុន​អស់​​ជាង​៤ម៉ឺន​ដុល្លារ​ យកទៅ​លេងល្បែងអស់ ត្រូវបានឃាត់​ខ្លួន​នៅ​វេលាម៉ោង​៥និង៣០នាទី​ល្ងាច​ ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ២០១៧​  នៅក្នុង​ផ្ទះ​សំណាក់​យីហោ​​ បឹងត្របែកមានជ័យ​ ផ្លូវ៤៧៤​ សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​។

​ជនសង្ស័យ​ដែលឆ​បោក​យក​លុយ​គេនោះ​ មានឈ្មោះ​ អ៊ឹង​ ឆាយ​លាង​ ភេទប្រុស​ អាយុ​៣១​ឆ្នាំមុខរបរប្រធានផ្នែកទីផ្សារ​ស្រាបៀរ​គ្រប់មុខ​ ស្នាក់នៅផ្ទះលេខ​១២៦​ ផ្លូវ៣៦៩​ ភូមិដើមចាន់សង្កាត់​ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ ។ ចំណែក​ជនរងគ្រោះ​ជាម្ចាស់​ដេប៉ូ​ មានឈ្មោះ​ ភាវ​ ផាន់ណារ៉ា ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខ​របរប្រធាន​គ្រប់គ្រង​ដេប៉ូ​ផ្ដាច់មុខ​ ស្នាក់នៅផ្ទះលេខ​១០៦​ ផ្លូវ៤៥០​សង្កាត់​ទួល​ទំពូង១ ​ខណ្ឌចំការមន​។ រីឯ​ប្រាក់ដែល​ជនសង្ស័យ​បោកយកទៅសរុប​ចំនួន​៤៤០៥២ដុល្លារ​ ។

​​តាមសម្តី​ជនរងគ្រោះ​ជាម្ចាស់ដេប៉ូ​បានឲ្យដឹងថា​  កាលពី​ថ្ងៃ​ទី០១​ ខែមិថុនា​ ឆ្នាំ​២០១៧​ បុ​រស​ជា​ជនសង្ស័យ​ខាង​លើ​ បានមក​ដាក់​ពាក្យ​សុំធ្វើការ​នៅដេប៉ូ​ចែកចាយ​ស្រាបៀរ​របស់គាត់​ដែល​មានទីតាំង​ផ្ទះលេខ២ នៅ​ផ្លូវ​៤៨៤​ កែងនិង​៩៧​  ភូមិ៤​ ក្រុម២៨​ សង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ ​ឃើញដូចនេះ​ រូបលោក​ជាម្ចាស់​ដេប៉ូ​ បានទទួល​បុរស​ម្នាក់នោះ​ឲ្យធ្វើការ​ ដោយ​មានតួនាទី​ជាប្រធានផ្នែកទីផ្សារ​ ដើរចែក​ចាយតាម​ដេប៉ូ​ផ្សេងៗ​តាមធម្មតា​។

 

​​ប្រភពដដែល​​បានបន្តទៀតថា​  លុះ​ដល់​អំឡុង​ខែ​កក្កដា​ ឆ្នាំ២០១៧​ បុរសជាជន​សង្ស័យ​រូបនោះបានគេចវេស​ពីក្រុមហ៊ុន​ ដោយបានដើរ​ប្រមូល​យកលុយ​តាម​ដេប៉ូ​ផ្សេងៗ​ សរុប​ជាទឹក​លុយ​ចំនួន​៤៤០៥២​ដុល្លារ​ គេចខ្លួនបាត់​ស្រមោលតែម្តង​។ ម្ចាស់​ដេប៉ូ​រូបនោះ​បានឲ្យ​ដឹងទៀតថាដោយសារតែ​បុរស​ជាជនសង្ស័យ​មិនឃើញ​ចូលខ្លួនយក​លុយ​ទៅ​ប្រគល់ឲ្យក្រុមហ៊ុនវិញ​ រូបគាត់​ជាម្ចាស់​ដេប៉ូ​បានដាក់​កម្លាំង​ស្វះ​ស្វែងដើររក​ជនសង្ស័យ​រូបនោះ​ រហូត​ដល់​ប្រទះ​ឃើញ​ជនសង្ស័យ​រូបនោះ​ បានសម្ងំលាក់ខ្លួន​នៅក្នុង​ផ្ទះ​សំណាក់​យីហោ​ បឹងត្របែក​មានជ័យ​ ក៍បានឃាត់ខ្លួនជន​សង្ស័យ​រូបនោះ​ យកទៅ​ប្រគល់​ឲ្យសមត្ថកិច្ច​ប៉ុស្តិ​នគរបាល​ផ្សារដើមថ្កូវ​ ដើម្បី​ធ្វើ​ការ​សាកសួ​រ​តែម្តង​។

 

​​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​រូបនោះ​បាន​សារភាពថា​ រូប​គេ​ពិត​ជា​បោក​ប្រាស់​យក​លុយ​ពី​ក្រុមហ៊ុន​ជនរងគ្រោះ​ពិត​ប្រាកដមែន​ ហើយ​លុយទាំង​នោះ​ គឺ​រូប​គេ​បានយកទៅ​លែង​ល្បែង​អស់​ហើយ​។

​​បន្ទាប់​ពី​សាកសួរ​ជនរងគ្រោះ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគបាល​ផ្សារដើមថ្កូវ​ ចំណែក​ជនសង្ស័យ​វិញ​ យោងតាម​ករណី​នេះ​មាន​ទឹក​ប្រាក់​ច្រើន​ពេក​ សមត្ថកិច្ច​បានបញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃស្នង​ការ​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​សាកសួ​រ​បន្ត​៕

RELATED ARTICLES