កំពង់ធំ៖ ២នាក់ប្តីប្រពន្បានយកចំណីចំណុកទៅលក់ក្នុងបរិវេណវត្តសែនសេរីមង្គល ដោយលក់ផ្សេងគ្នា ប្តិលក់កន្លែងផ្េសត ប្រពន្ធលក់កន្លែងផ្សេង ពេលកំពុងលក់ ប្រពន្ធបានដេកលង់លក់ស្កប់ស្កល់ ត្រូវបានបុរសល្មោភកាមម្នាក់ចាប់រំលោភទាំងកំរោលរហូតបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២នឹង៤៨នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបរិវេណវត្តសែនសេរីមង្គល ស្ថិតក្នុងភូមិសែនសេរីមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
បុរសតណ្ហាក្រាស់នេះ ឈ្មោះក្រិច សាលីន អាយុ៣០ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ស្រ្តីរងគ្រោះឈ្មោះ ទ. ស.ត អាយុ២១ឆ្នាំ ទីលំនៅតំបន់អូរងិន ភូមិសាស្រ្តភូមិថ្មសំលាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
អ្នកព័ត៏មានបានទូរស័ព្ទទៅលោករ៉េន ជាមេភូមិសែនសេរីមង្គល បានឱ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះ ព្រមទាំងប្តីមកលក់ចំណីចំណុកអីវ៉ាន់នៅក្នុងបរិវេណវត្ត ក្នុងរដូវភ្ជុំបិណ្ឌ តែលក់២កន្លែងផ្សេងគ្នា ប្តីលក់មួយកន្លែង ប្រពន្ធលក់មួយកន្លែងនៅឆ្ងាយគ្នាបន្តិច លុះដល់រំលងអាធ្រាត ឱកាសល្អជនសង្ស័យក៏ចូលទៅចាប់រំលោភនារីជាប្រពន្ធបានសម្រេច
លុះជនល្មោភកាមចាប់រំលោភរួច បានផ្អើលឆោឡោដល់ព្រះសង្ឃ និងសន្តិសុខភូមិក្របួចបានជនសង្ស័យភ្លាមៗ ហើយប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ឃុំក្រយា រួចសមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគបាលស្រុកសន្ទុក ។
លោកម៉ៅ ចាន់ធី អធិការរងព្រហ្មទណ្ឌស្រុកសន្ទុក កំពុងក៍សាងសុំរឿងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕