Friday, September 26, 2025
Homeព័ត៌មានជាតិចោរស្រីលួចដោះខ្សែកពីក្មេងប្រុស អាយុ៣ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចោរស្រីលួចដោះខ្សែកពីក្មេងប្រុស អាយុ៣ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ស្ត្រីដៃស្អិតម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួន ក្រោយពីនាងបានធ្វើសកម្មភាពលួចដោះខ្សែកផ្លាកទីនពីក្មេងប្រុស អាយុ៣ឆ្នាំម្នាក់ មិនបានសម្រេច ព្រោះម្តាយឃើញទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៧ ក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ស្ត្រីជាជនសង្ស័យមានឈ្មោះ ហែម ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះបងប្អូន សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិកន្ថោ ឃុំកន្ថោ ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកដើមបណ្តឹងឈ្មោះ ជិន សិរីរ័ត្ន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ជាម្តាយក្មេងប្រុសរងគ្រោះ)។

ប្រភពពីម្តាយក្មេងប្រុសរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បាននាំកូនប្រុសឈ្មោះ អាន អុីងយាកវ៉ៃ ដែលមានអាយុ៣ឆ្នាំ ដោយមានពាក់ខ្សែកផ្លាកទីន១ខ្សែ ទំងន់១ជី ហើយដើរចូលក្នុងផ្សារឈូកមាស គោលបំណងទិញអីវ៉ាន់ និងទិញម្ហូប ពេលដែលកំពុងដើរទិញម្ហូប ស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើកំពុងធ្វើសកម្មភាពដោះខ្សែកពីកូនប្រុសរបស់គាត់ភ្លាមៗនោះគាត់ក៍ស្រែកឆោឡោឡើងថា ចោរៗ!!! គាប់ជួនកម្លាំងសម្ថកិច្ចដែលកំពង់ល្បាតនៅទីនោះបានទទួលព័ត៌មានថា មានករណីខាងលើ ក៍ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបានតែម្តង។

លោកដួង វណ្ណៈ នាយប៉ុស្តិ៍នគរបាលគោកឃ្លាង បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាជនដៃដល់បានហើយ ក៍នាំខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលគោកឃ្លាង ហើយជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងប្រុសរងគ្រោះពិតប្រាកដមែន។ ក្រោយមកលោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត។ ចំណែកខ្សែកផ្លាកទីននោះបានប្រគល់ឲ្យទៅជនរងគ្រោះវិញហើយ៕

RELATED ARTICLES